ចេញផ្សាយ៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ព្រឹក ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបើកសិក្ខាសាលា ធ្វើការបណ្តុះបណ្តាលស្តីពីបច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតាមសហគមន៍ ការកែច្នៃចំណីគោ ការដាំស្មៅដំណាំចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លងនៅមានច្រើនទៀតទាំងអស់ខាងលើនេះសារៈសំខាន់ណាស់សំរាប់អ្នកចិញ្ចឹមសត្ច នៃការបង្កាត់សិប្បនិម្មិតគោ ជូនដល់កសិករចិញ្ចឹមគោ ពីសកម្មភាពសម្រាប់ឆ្នាំ២០២២ក្នុងមន្ទីរកសិកម្មខេត្ត ដោយមានការចូលរួម លោកប៉ាង សុវណ្ណា សេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច ប្រធានការិយ័យ បសុសត្វ និងសហការី។
លោកហ៊ុយទូកបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាសិក្ខាសាលា ការបណ្តុះបណ្តាល បច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតាមសហគមន៍ ការកែច្នៃចំណីគោ ជ្រូក ណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លងផ្សេងៗ វាមានសារៈសំខាន់ណាស់នៃការបង្កាត់សិប្បនិម្មិតគោ ជ្រូក ជូនដល់កសិករចិញ្ចឹមគោជ្រូក ក្នុងគោលបំណង
ពិនិត្យលើកែប្រែសកម្មភាពខ្លះនៃការិយល័យចំណុះ និងខណ្ឌទាំងពីរ ដើម្បីសម្រេចគោលដៅផែនការសកម្មភាពឆ្នាំ២០២២ ។
លោក ហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការបណ្តុះបណ្តាលស្តីពីការចិញ្ចឹម ជ្រូក គោ នៅតាមសហគមន៍នេះត្រូវធ្វើតារាងលម្អិតកន្លែងចិញ្ចឹមជ្រូកនិងកិច្ចសហការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងនោះមន្ត្រីកសិកម្មធ្វើការ ពន្យល់និងធ្វើការនាំដល់កសិករ ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោ ការកែច្នៃចំណីគោ ការធ្វើផ្អកចំបើង ការដាំស្មៅដំណាំចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លង និងសារៈសំខាន់នៃការបង្កាត់សិប្បនិម្មិតគោ ជូនដល់ក្រុមកសិករចិញ្ចឹមគោជ្រូក។
លោក ហ៊ុយ ទូច បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថាមន្រ្តីបសុពេទ្យដែលប្រចាំការនៅតាមសត្តឃាតដ្ឋាន បន្តពង្រឹងការត្រួតពិនិត្យអនាម័យសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីរក្សាបាននូវគុណភាពសាច់សត្វដោយបានអូសត្រាបញ្ជាក់នៅលើផ្ទាំងសាច់ ដែលអាចធានាបានថាជាសាច់ចេញពីសត្តឃាតដ្ឋាន មានមន្រ្តីត្រួតពិនិត្យត្រឹមត្រូវសម្រាប់អ្នកបរិភោគក្នុងខេត្តហើហ ។
លោកប៉ាង សុវណ្ណាសេដ្ឋ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា តម្លៃសត្វរស់តម្លៃជ្រូករស់ លក់ក្នុងទីផ្សារជ្រូករស់របសខ្មែរ១០. ៦០០រៀល គក្រ តម្លៃជ្រូករស់ ថៃ ១០. ៣០០រៀលគក្រ តម្លៃមាន់៣សាសន៍១០ .៧០០រៀលគក្រ (CP) តម្លៃមាន់សាច់ ៦. ២០០រៀលគក្រ (CP) តម្លៃស៊ុតមាន់១.៥០០ក្នុង១គ្រាប់ តម្លៃស៊ុតទា៥០០រៀលគ្រាប់ ៕