ពិតជាខ្លាំងមែន.! សង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង យូគី របស់លោក ងួន សុវណ្ណា”អតិតមេបញ្ជាការនគរបាលព្រំដែនគោក លេខ៦២៣” បើកដំណើរការបានយ៉ាងរលូន សង្ស័យអាជ្ញាធរសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានទទួលផលហើយមើលទៅ .!!!

 

ចេញផ្សាយ៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

ខេត្តរតនគិរី៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងសង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង និងយូគី ដ៏ធំមួយកន្លែងនៅចំណុចរោងស្តុបដំឡូង ដែលមានព័ទ្ធរបងកំពស់៣ម៉ែត្រ ជុំវិញទីតាំង ក្បែរ ប៉ុស្តិ៍នគរបាលរដ្ឋបាលទីងចាក់ និងសាលាឃុំទីងចាក់ ស្ថិតក្នុងភូមិថ្មី ឃុំទីងចាក់ ស្រុកបកែវ ខេត្តរតនគិរី បើកដំណើរការវិញហើយ ខណៈលោក ជួប វណ្ណារ័ក្ស អធិការស្រុកបកែវ ធ្វើជាដេកលក់ ទើបមិនធ្វើការបង្ក្រាប ពលរដ្ឋសង្ស័យថា អាចនិងត្រូវថ្នាំសណ្តំ ដុល្លារពាន់ៗ $.$.$ ហើយមើលទៅ។

តាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា៖ ទីតាំងនោះបានបិទដំណើរការមួយរយៈហើយ តែឥឡូវមានការជួបជុំប្រមូលផ្តុំឡើងវិញកាន់តែច្រើនជាងមុន ដែលគេស្គាល់ម្ចាស់សង្វៀនឈ្មោះ ងួន សុវណ្ណា ហៅ(អូនធំ) អតិតមេបញ្ជាការនគរបាលព្រំដែនគោកលេខ ៦២៣ និងមេការសង្វៀនឈ្មោះ មករា មកជំនួសលោក ពិន តន តែមិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំក្នុងមូលដ្ឋាន ធ្វើការចុះមកបង្ក្រាបនៅឡើយទេ។ ហេតុដូច្នេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ អាជ្ញាធរមានសមត្ថកិច្ច អាចនិងបើកភ្លើងខៀវអោយហើយ ទើបបានជាមិនបង្ក្រាប ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច កើតមាន អំពើបទល្មើសក្នុង ភូមិ.ឃុំ ពួកគាត់ជាខ្លាំងផងដែរ មានដូចជា៖ អំពើចោរកម្ម លួច ឆក់ប្លន់ ហិង្សាក្នុងគ្រួសារ ជួញដូរគ្រឿងញៀន ជាដើម។ល។

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា៖ លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និង ឯកឧត្តម ញ៉ែម សំអឿន ដែលទើបតែឡើងកាន់មុខតំណែង ជាអភិបាលខេត្តរតនគិរីថ្មី ប្រាកដជាមានចំណាត់ការ បង្ក្រាប ទៅលើទីតាំងល្បែងស៉ីសងខុសច្បាប់ខាងលើជាក់ជាមិនខាន។

ពាក់ព័ន្ធបនល្បែងស៊ីសងខាងលើ សារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ទៅនេះក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ ហើយអង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ (សូមអរគុណ) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *