អគ្គមេបញ្ជាការកងទ័ព កម្ពុជា-ម៉ាឡេស៊ី អះអាងពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញ បន្ទាប់ពីការអាក់ខានដោយសារកូវីដ-១៩ !!!

 

ភ្នំពេញ ៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ ស្រ៊ី ហាជី អាហ្វេនឌី ប៊ីន ប៊ូអាង អគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបពិភាក្សានាឱកាសនោះ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានគូសបញ្ជាក់អំពីការចូលរួមរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា និង ម៉ាឡេស៊ី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានអះអាងពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារជំងឺកូវីដ-១៩។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្សពិ សេន បានអញ្ជើញឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *