បនល្បែងស៊ីសងអាប៉ោងនិងសង្វៀនបញ្ជាល់មាន់ក្នុងចំណតរថយន្តអូរស្មាច់ពលរដ្ឋខ្មែរចូលលេងកក្រើកមន្រ្តីអាជ្ញាធរក្នុងខេត្តឧត្ដរមានជ័យអះអាងថាមានច្បាប់.!!!

 

 

ចេញផ្សាយ៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

ខេត្តឧត្ដរមានជ័យ ៖ បនល្បែងស៊ីសងអាប៉ោងនិងសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយរាប់ពាន់ដុល្លារក្នុងមួយគូរៗ ស្ថិតនៅក្នុងចំណតរថយន្តអូរស្មាច់ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង តែមិនមានអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមួយចំនួនមិនហ៊ានបង្រ្កាបឡើយ ថែមទាំងអះអាងថា មានច្បាប់ បើកពលរដ្ឋខ្មែរចូលលេងយ៉ាងគឃ្លើនទៅវិញ។

ជាក់ស្តែង៖ នៅរសៀលថ្ងៃទី៦ ខែខែធ្នូ ឆ្នាំ២០២១នេះ គេសង្កេតឃើញមានទីតាំងល្បែងសុីសងមួយកន្លែងកំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយស្របច្បាប់ រឺឯអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាបទេ នេះសបញ្ជាក់អោយឃើញថា មន្ត្រីគ្រប់ដល្ពៅក្នុងមូលដ្ឋានមួយចំនួនតូចនោះកំពុងប្រឆាំងនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ អោយអនុវត្តហើយ ព្រោះតែការពារឆ្នាំងបាយរបស់ខ្លួន។

គួរំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណអោយបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងវិញទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយចូលលេងល្បែងកាសុីណូនោះទេ គឺឱ្យតែភ្ញៀវបរទេស ចូលលេងតែប៉ុណ្ណោះ។

ពាកព័ន្វរឿងបើកល្បែងសុីសងអាប៉ោនិងបញ្ជល់មាន់ខុសច្បាប់ឱ្យខ្មែរចូលលេងយ៉ាងពពាក់ ពពូនខាងលើ ក្រុមការងារយើងបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យកាលពីកន្លែងទៅលោកថា៖ បនល្បែងស៊ីសងអាប៉ោងនិងបញ្ជល់មាន់ភ្នាល់ដាក់រាប់ពាន់ដុល្លារជ្រកក្រោមចំណត់រថយន្តអូរស្មាច់ គឺមានច្បាប់និងមានអាជ្ញាប័ណ្ណផ្ដល់ឱ្យបើកអាជីវកម្មពីកាស៊ីណូទៀតផង។

ដូច្នេះ ប្រជាពលរដ្ឋសូមអំពាវនាវមកដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងនេះផងទាន! ដើម្បីគោរពតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ព្រោះថាបើមានល្បែងសុីសងខុសច្បាប់ទាំងនេះគឺតែងតែកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារបែកបាក់ប្រពន្ធកូន លក់អស់ទ្រព្យសម្បត្តិដ៍មានតម្លៃយកទៅបញ្ចាំ ឫលក់លេងល្បែងអស់ និងអាចឈានដល់អំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ។ល។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *