ចេញផ្សាយ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចលេខ៨៩១ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន បានដឹកនាំកម្លាំងចុះដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យតាមបណ្តាគោលដៅត្រូវឈរជើងការពាររ៉បមាត់អូរព្រំដែនកម្ពុជា ថៃ ដើម្បីរក្សាសន្តិសុខ និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ។
ឆ្លៀតក្នុងឱកាសនោះដែរ ៖ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នៃវរ:លេខ៨៩១ ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ19 ក្នុងសហគមន៍ តាមការណែនាំ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ៕