ចេញផ្សាយ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393
ខេត្តព្រះវិហារ ៖ ប្រភពបែកធ្លាយពីសកម្មភាពដឹកជញ្ជូនឈើគ្រឿងផ្ទះចាស់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ដែលគេស្គាល់ម្ចាស់ឈ្មោះ ស្រី សារឿន និងប្រពន្ធឈ្មោះ ស្រី ដា ហៅ(យាយអឿន) រស់នៅខេត្តតាកែវ ខាងដឹកជញ្ជូនឈើដ៏ល្បីល្បាញរបៀបគ្រោងធ្វើជាផ្ទះចាស់ រឺកន្ទេលធំបន្លំដេក ដើម្បី ស្ពិនភ្នែក មហាជននិងសមត្ថកិច្ចជំនាញ ដែលបានចុះមកទិញផ្ទះចាស់ ៣ ខ្នង ៨គុណ១៣ម៉ែត្រ ពីឈ្មោះ វង្ស វណ្ណា ប្រពន្ធឈ្មោះ ស្រុន ស្រីខេង រស់នៅក្នុងភូមិបុះធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយដឹកចេញទៅខេត្តតាកែវ ដោយមានច្បាប់អនុញាតិពីអជ្ញាធរមូលដ្ឋានត្រឹមត្រូវ ។
យោងតាមប្រភពពីសមត្ថកិច្ចដែលអត់លិឌនៅតំបន់នោះបានខ្សិបប្រាប់អ្នកសារព័ត៌មានថា ប្ដីប្រពន្ធ ២ នាក់ ខាងលើ គឺជាឈ្មួញទិញផ្ទះចាស់ជាច្រើនឆ្នាំមកហើយនៅក្នុងស្រុកត្បែងមានជ័យ និង ស្រុកជ័យសែន នៃ ខេត្តព្រះវិហារ គឺជាប្រភេទ “កន្ទេលធំបន្លំដេក” ដោយយកឈ្មោះអ្នកធំម្នាក់ក្នុងខេត្តព្រះវិហារ មកកាងថែមទៀត រួមផ្សំទាំងចាយលុយផងដែរ ទើបគ្នានអ្នកណាហ៊ានបង្ក្រាបនោះទេ។
ប្រភពបង្ហើបបន្ថែមទៀតថា កន្លងមកខាងអាវុធហត្ថបានបង្ក្រាបជាច្រើនលើកច្រើនសារ ហើយប្រគល់អោយជំនាញត្រួតពិនិត្យ តែមិនដែលបានទទួលផលនោះទេ គឺគ្រាន់បានតែតួរលេខ ហើយមានអ្នកអន្តរាគមន៍ដោះលែងទៅវិញ ខាតទាំងឈ្នួលពលកម្មថែមទៀតផង។ ប្រភពបានបន្តទៀតថា ការទិញផ្ទះចាស់ខាងលើនោះភាគច្រើនមានតែគ្រោងផ្ទះតែអត់ដំបូលសាងសង់ទុកចោល ហើយឈើដែលត្រូវជញ្ជូនឡើងឡានភាគច្រើនដំដែកគោលរួចយកទៅត្រាំទឹក បន្លំជាឈើផ្ទះចាស់ ។
ប្រភពបញ្ជាក់ថា ផ្ទះចាស់ពិតប្រាកដ អាចលក់ចេញទៅក្រៅស្រុកបាន តែលុះត្រាមានរយ:៤ទៅ៥ឆ្នាំ ហើយតាមប្រភេទឈើទៀត ទើបអាចលក់ ឬ រុះរើដឹកចេញបាន។
បើយោងប្រភពបែកធ្លាយមួយ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ អាខោនហ្វេសបុ៊ក ឈ្មោះ ចែ ដា តាកែវ បានបង្ហោះរូបឡាន និងភ្នាក់ងារអ្នកសារព័តមានម្នាក់។ លុះដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា មានអាខោនដដែលបានបង្ហោះសារមួយឃ្លាបន្ថែមទៀតថា ករណីដឹកផ្ទះចាស់ អ្នកសារព័ត៌មានមកគំរាមយកលុយ៥០ម៉ឺនទាំងប្ដីនិងប្រពន្ធ អោយម្នាក់៥មុឺនរៀលអត់យក ហើយយើងដឹកផ្ទះចាស់នេះមានច្បាប់ពីភូមិឃុំស្រុកដឹងលឺ ព្រមទាំងរូបភាពជាច្រើនសន្លឹកថែមទៀតផង។
អ្នកសារព័ត៌មានខាងលើនោះ គាត់បានបញ្ជាក់ថា ពួកគាត់មានគ្នា៣នាក់ចុះទៅដល់ទីតាំងលើកឈើផ្ទះចាស់ ស្រាប់តែមានបុរសម្នាក់ គាត់បានមកសួរថា ខាងណាគេនឹង គាត់ក៏បានប្រាប់ថា អ្នកសារព័ត៌មាន ស្រាប់តែបុរសម្នាក់នោះបាននិយាយថា ថ្ងៃនេះអ្នកសារព័ត៌មាន និងសមត្ថកិច្ចបានមកយកលុយគាត់មិនក្រោមពី១០ឡាននោះទេ,,, បន្ទាប់មកបុរសម្នាក់នោះ គាត់ក៏បានហៅស្រ្តីម្នាក់មក(ស្រ្តីម្នាក់នោះមិនដឹងថាជា ឈ្មោះ ស្រី ដា ឬក៏មិនមែននោះទេ)ហើយគាត់ក៏ប្រាប់ស្រ្តីនោះអោយយកលុយមកអោយ៥ម៉ឺនរៀល(លក្ខណៈចង់សូកប៉ាន់) ប៉ុន្តែពួកគាត់ប្រាប់ថា ពួកគាត់មកនេះ មិនមែនមកចង់យកលុយ ឬក៏ការសូកប៉ាន់ពីនរណាម្នាក់នោះទេ គោលដៅដែលពួកគាត់ត្រូវទៅគឺ ស្រុកឆែប ប៉ុន្តែរមកដល់ចំណុច ភូមិបុសធំ ទីតាំងដែលពួកគេលើកឈើ ពួកគាត់គ្រាន់តែ ចុះមកដើម្បីដឹង ឬក៏យកព័ត៌មានសម្រាប់ចុះផ្សាយតាមបណ្ដាញសង្គម ហើយគាត់ក៏នាំគ្នាចេញមកវិញ ។
ជុំវិញរឿងរ៉ាវខាងលើ ប្រជាពលរដ្ឋបានសូមស្នើសុំទៅដល់ មន្ត្រីជំនាញ និង អាជ្ញាធរជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវត្រួតពិនិត្យអោយយបានម៉ត់ចត់មុននិងអនុញ្ញាត ជៀសវាងមានការយល់ច្រឡំ ហើយបើគាត់ដឹកឈើផ្ទះចាស់ពិតប្រាកដ ហេតុដូចម្ដេច?បានជាចែកលុយអ្នកដែលទៅជួប ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនទៅ១០ម៉ឺនរៀល។ ប្រជាពលរដ្ឋនិងមហាជនគ្រប់មជ្ឈដ្ឋានបានដាក់សំនួរសួថា តើផ្ទះនោះជាផ្ទះចាស់ ឬមួយក៏ជាផ្ទះគ្រោងសម្រាប់លក់អោយឈ្មួញ ឬយ៉ាងណា.? ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចាត់កម្លាំង ដាក់ការស៊ើបអង្កេត រឿងប្តីប្រពន្ធពីរនាក់ជើងខ្លាំងខាងរកស៊ីទិញឈើគ្រឿងផ្ទះចាស់មិនចេះអស់មិនចេះហើយខាងលើនេះអោយបានស៊ីជម្រៅផងទាន៕