ល្បី ម្ចាស់ កាសុីណូ ចក្រវាលជាយដែន កំពុងបំពាននឹងច្បាប់អនុញ្ញាតពីអគ្គនាយកដ្ឋានល្បែង នឹងពាណិជ្ជកម្មហើយ ព្រោះឃើញតែប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង.!!! 

ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១បើយោងការចុះផ្សាយពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព នៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានចុះទៅថតផ្តិតយករូបភាពដល់ទីតាំង(កាសុីណូ ចក្រវាលជាយដែន) ផ្ទាល់ ពិតជាឃើញមានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យមានដូចជា: ជល់មាន់ អាប៉ោង បៀរ យូគី។ល។ ដោយមិនឃេីញមានភ្ញៀវបរទេស នឹងភ្ញៀវអន្តោប្រវេសន៍ ចូលទៅលេងនោះទេ ដែលទីតាំងនោះ ស្ថិតក្នុងភូមិកក់ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ បើយោងបទបញ្ជាពីអគ្គនាយកដ្ឋានល្បែង នឹងពាណិជ្ជកម្ម ពោលគឺច្បាប់ បានចេញលិខិតអនុញ្ញាត អោយគ្រប់ទីតាំងល្បែងកាសុីណូ ទាំងអស់ទូទាំងប្រទេស អោយបេីកលេងបានតែជាមួយជនបរទេស ឬ ជនអន្តោប្រវេសន៍ តែប៉ុណ្ណោះ! គឺមិនបានអនុញ្ញាតអោយប្រជាជនខ្មែរចូលលេងជាដាច់ខាត,,,ចុះហេតុអ្វី បានជា ថៅកែ កាសុីណូ មួយនេះ ហ៊ានផ្គើន ល្មេីសនឹងច្បាប់ទៅវិញ? សង្ស័័យម្ចាស់កាស៊ីណូមួយនេះ មានខ្នងបង្អែកដ៏រឹងមាំក្នុងខេត្តត្បូងឃ្មុំ ហើយមើលទៅ។

ប្រជាពលរដ្ឋ និងមន្ត្រីស៊ីវិលមួយចំនួនដែលមិនពេញចិត្ត បាននាំគ្នារិះគន់ ទៅលើអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូចក្នុងមូលដ្ឋានថា ៖ ចុះហេតុអ្វីមិននាំគ្នាទប់ស្កាត់ ឬក៏ផ្អាកទីតាំង(កាស៊ីណូចក្រវាលជាយដែន)មួយនេះទៅ បើម្ចាស់ កាសស៊ីណូខាងលើនោះ នៅតែបើកទ្វារស្វាគមន៍អោយតែប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងដូច្នោះ.! គឺល្មើសនឹងច្បាប់អនុញ្ញាតហើយ សង្ស័យជាឆ្នាំងបាយហើយមើលទៅ ទើបបានជាគ្មានចំណាត់ការបង្ការទប់ស្កាត់និងបង្ក្រាប។ មតិរិះគន់ពីសំណាក់មហាជនបានចោទជាសំណួរសួរថា៖ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច គ្មានទេល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការកើតមានអំពើចោរកម្ម លួចឆក់ ប្លន់ ហិង្សាក្នុងគ្រួសារ ជួញដូរគ្រឿងញៀនខុសច្បាប់ និង អំពើរត់ពន្ធមនុស្សជាដើម។ល។ ចុះម្តេចក៏អស់លោកមានសមត្ថកិច្ចមួយចំនួនតូច មិនយកមកអនុវត្តតាមប្រសាសន៍ដ៏ខ្ពងខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ឬមួយក៏អស់លោកបានតំណែងនិងតួនាទីហើយ បែរទៅជាឈ្លក់វង្វេងនឹងការសូកប៉ាន់នៃអំពើរពុករលួយ ទើបបានជាអស់លោក ស៊ីប្រាក់ខែរាស្ត្រ មិនបម្រើរាស្ត្រ។កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា ស្អប់ណាស់មន្ត្រីគ្រាប់ល្ពៅ មន្ត្រីវ៉ៃអែបស៊ីអប និងមន្ត្រីឡេមឡឺម មន្ត្រីជើង១០ មន្ត្រីជើង២០ គួរតែសេះប្រាំបំបែកសាកសពទើបត្រូវ។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ ក្នុងឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក សូមសំណូមពរទៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង លោក មុន មាគា ស្នងការខេត្តត្បូងឃ្មុំ មិនគួរមើលរំលងពីរភាពអសកម្មរបស់ អាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូចក្នុងមូលដ្ឋាននោះទេ សូមឯកឧត្ដមអភិបាលខេត្ត និងលោកស្នងការខេត្ត កំុបណ្ដែតបណ្ដោយ អោយម្ចាស់ (កាស៊ីណូចក្រវាលជាយដែន) មួយនេះ បើកល្បែងស៊ីសងគ្រប់ប្រភេទតទៅទៀតអី គួរតែចាត់វិធានការទៅតាមផ្លូវច្បាប់ ព្រោះថាម្ចាស់កាស៊ីណូខាងលើ ហ៊ានបើកទ្វារទទួលអោយប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងគ្រប់ប្រភេទមានដូចជា: ជល់មាន់ បៀរ អាប៉ោង យូគី ។ល។ យ៉ាងពពាក់ពពូន ដោយមិនខ្លាចកើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ ហិង្សាក្នុងគ្រួសារ ជួញដូរគ្រឿងញៀន និង មិនខ្លាចឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍សារជាថ្មីឡើយ ៕

 

 

 

 

 

 

 

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *