រណ្តៅដីគ្មានច្បាប់របស់ តា ឡន កំពុងជីកដីលក់បានយ៉ាងរលូនដដែល នៅខាងត្បូងភូមិព្រៃឆ្ការ តើប្រធានមន្ត្រី រ៉ែ និងថាមពល ខេត្តសៀមរាប បានជ្រាបហើយឬនៅ.!!!

ចេញផ្សាយ៖ ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

ខេត្តសៀមរាប ៖យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃឆ្ការ ឃុំពង្រលើ បានអោយដឹងថា៖ មានអាជីវកម្មកាយរណ្តៅដីយកទៅលក់ នៅខាងក្រោយភូមិ ចម្ងាយប្រហែល ២ គីឡូម៉ែត្រ របស់ តា ឡន គឺគ្មានច្បាប់អនុញ្ញាតទេ តែពុំឃើញអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ភូមិឃុំ ស្រុកជីក្រែង ចុះមកបង្ក្រាបនៅឡើយទេ បែជាបណ្តែតបណ្ដោយអោយ តា ឡន ធ្វើសកម្មភាពជីកកាយដីព្រៃយកទៅលក់ បានយ៉ាងរលូន បណ្តាលអោយផ្លូវក្នុងភូមិព្រៃឆ្ការ រងការខូចខាតជាដំណំ សង្ស័យសមត្ថកិច្ចជំនាញមួយចំនួនតូច បានទទួលលាភសក្ការៈពីតា ឡន ហើយមើលទៅ។

 

ប្រភពពីប្រជាពលរដ្ឋបន្តទៀតថា សព្វថ្ងៃនេះមិនដឹងថា តា ឡន ធ្វើកាលើរងារមន្ត្រីរាជការនៅអង្គភាពណានោះទេ ឃើញតែគាត់ ស្លៀកពាក់ស៊ីវិល ជិះរថយន្តពណ៌ត្រីអ៉ី ចង្កូតស្តាំ ផ្លាកលេខ ខេមរៈភូមិន្ទ(2-5278) មកមើលកន្លែងកាយដីជាប្រចាំថ្ងៃផងដែរ ទើបបានជាអ្នកភូមិព្រៃឆ្ការ មិនហ៊ានជាមួយគាត់ បើទោះបីជា ឡានដឹកដី តា ឡន កំពុងបង្កអោយថ្នល់ក្នុងភូមិរងការស្រុតខូចខាតយ៉ាងណាក៏ដោយ ក៏អ្នកភូមិស្លូតត្រង់មិនហ៊ាននាំគ្នាតវ៉ាដែរ។

ជាក់ស្តែង សារព័ត៌មាន ៣ អង្គភាព រួមនិង សារព័ត៌មាន {គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍} បានចុះផ្តិតយករូបភាពដល់ទីតាំងកាយដីរបស់ តា ឡន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីនេះ និងបានសួរនាំពាក់ព័ន្ធនៃការកាយដីលក់ តើលោកពូមានបានសុំច្បាប់អនុញ្ញាត ពីប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្តសៀមរាប ដែលឬនៅ ស្រាប់តែប្តីប្រពន្ធ តា ឡន ប្រាប់ថា ខ្ញុំកាយដីនេះដឹងថាខុសច្បាប់ហើយ តែគ្រាន់កាយរកស៊ីដឹកបន្តិចបន្តួចផ្គត់ផ្គង់គ្រួសារ ហើយខ្ញុំកាយដីនេះ ក៏ជាដីរបស់ខ្ញុំដែរ ប្តីប្រពន្ធខ្ញុំបានទិញយូណាស់មកហើយ តែបើអស់លោកអ្នកការសែត ស្នេហាជាតិ រាយការទៅជំនាញអោយមកពិនិត្យមើល សូមលោករាយការណ៍ជូនមន្ត្រីជំនាញផងថា មានកន្លែងកាយរណ្តៅដីយកទៅលក់អត់ច្បាប់ច្រើនណាស់ក្នុងស្រុកជីក្រែង,,, តា ឡន បន្តថា បើគេកាយបាន ខ្ញុំក៏កាយបានដែរ បើចាប់ ចាប់ទាំងអស់ទៅ។

មួយអន្លើក្រោយមក សារព័ត៌មានយើងខ្ញុំ បានខលរាយការណ៍ជូន លោក ម៉ុង ប៊ុនលីមនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីសុំកំលាំងលោកសហការជាមួយ អោយប្រាកដថា ដីនេះជាដីព្រៃរដ្ឋ ឬជាដី តា ឡន លោកក៏បានអោយលោក ដាំ សាមី ខលមកអង្គភាពយើងខ្ញុំដែរ ហើយលោក ដាំ សាមីប្រាប់ថាបន្តិចទៀតក្រុមការងារខ្ញុំនិងទៅដល់ហើយ តែមិនដូច្នោះអី! រហូតដល់យប់ ក៏មិនឃើញមកដែរ បន្ទាប់មកលោក ដាំ សាមី បាលខលមកឆ្លើយដោះសារថា ទាក់ទងទៅបង វណ្ណ សាវុទ្ធ ហើយ គាត់ថាមក តែពេលនេះខលអត់ចូលទេ ខ្ញុំព្យាយាមខលេជាច្រើនដងហើយបង ។

លុះមកដល់ ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏មានប្រភពពីប្រជាជាពលរដ្ឋដដែលបានរាយការណ៍មកថា តា ឡន នៅតែបន្តកាយដីលក់ដដែល តែពុំឃើញមានអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធស្រុកជីក្រែង ចុះមកហាមឃាត់គ្រឿងចក្រ តា ឡន អោយឈប់ដំណើរការនៅឡើយទេ។ ប្រភពបន្តថា តា ឡន ជាអ្នករកស៊ីខាងកាយដីលក់រាប់ឆ្នាំមកហើយ ហើយគាត់ធ្លាប់កាយរណ្តៅដីជាច្រើនកន្លែងផ្សេងទៀតផង អ្នកណាមិនល្បី តា ឡន នៅស្រុកជីក្រែង ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង សូមមេត្តាដាក់កម្លាំងក្រោមឱវាទ ចុះស្រាវជ្រាវដល់ទីតាំងកាយដីរបស់ លោក តា ឡន ខាងលើនេះផងទាន។

ជុំវិញនៃការចុះផ្សាយព័ត៌មានខាងលើ បើសាមីខ្លួនគិតថាព័ត៌មានមួយនេះ មិនមានភាពសុក្រឹត និងយុត្តិធម៌សម្រាប់ខ្លួនទេនោះសារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *