ជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី២៨ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំនឹងបញ្ជារពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ កម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់

កាលពីវវេលាម៉ោង១០និង១០នាទីយប់ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុង

ក្រុម៣១ ភូមិ៣ សង្កាត់១ ខេត្ដព្រះសីហនុ ។

ជនសង្ស័យទាំងនោះរួមមាន ៖

១. ឈ្មោះ សោ សាធិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ.

២. ឈ្មោះ នាង បូរិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកនេសាទ.

៣. ឈ្មោះ ទន រ៉េន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ.

៤. ឈ្មោះ ហៃ ដួងចាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកនេសាទ.

ក្នុងនោះដែរបានដកហូតវត្ថុតាងដូចជា

– ម្សៅក្រាមពណ៌សថ្លា (១កញ្ចប់ធំ និង១១កញ្ចប់តូច)

– ទូរស័ព្ទ (៤គ្រឿង)

បច្ចុប្បន្ន ៖ ជនសង្ស័យទាំងបួននាក់ត្រូវបានសមត្តកិច្ចកំពុងសាកសួរនៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងនឹងចាត់ការបន្តទៅតាមនិតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *