លោក លី សារី សមាជិកអចិន្រ្តៃយ៍គណបក្សខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំណែនាំស្ដីពី ដំណើរការបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ !!!

ចេញផ្សាយ៖ ថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការ នៃគណបក្សស្រុកមង្គលបូរី បានរៀបចំកិច្ចប្រជុំណែនាំស្ដីពី ដំណើរការបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សារី សមាជិកអចិន្រ្តៃយ៍គណបក្សខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី ដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារខេត្តចុះជួយស្រុក ឃុំ និងគណៈអចិន្រ្តៃយ៍គណៈបក្សស្រុក រួមជាមួយគណៈកម្មាការគណៈបក្សឃុំទាំង១៣ ធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក រ័ត្ន ដាសុីណង់ បានមានប្រសាសន៍ដែថា៖មន្រ្តី ភូមិ ឃុំ ទាំងអស់ត្រូវខិតខំបន្ថែម​ទៀតនូវការងារសំខាន់ៗ រួមមាន ត្រូវ​ថែ​រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង​រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពនានាផងដែរ ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោតនាពេលខាងមុខ តាម​រយៈ​នៃ​ការផ្សព្វផ្សាយ​សេចក្តី​សម្រេច ស្ដី​ពី​ផែន​ការកទៅ​កាន់​ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងឱកាសនោះលោក លី សារី បានមានប្រសាសន៍ថា៖ការប្រជុំណែនាំស្ដីពី ដំណើរការបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ គឺដើម្បីឱ្យសមាជិក សមាជិកាយើងបានយល់ដឹងកាន់តែច្បាស់ និងធ្វើការផ្សព្វផ្សាយបន្តជូនដល់បងប្អូនប្រជាពលរដ្ឋ បានជ្រាបពីព័ត៌មាន សំដៅធានាបានដល់ការជ្រើសរើសបេក្ខជនតំណាង ឃុំ សង្កាត់ គឺគណបក្សត្រឹមត្រូវ ហើយបេក្ខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានការគាំទ្រពីប្រជាពលរដ្ឋនិងរក្សាបាននូវសាមគ្គីភាផ្ទៃក្នុង។

សូមបញ្ជាក់ ៖ មន្រ្តី ភូមិ ឃុំ ទាំងអស់ ត្រូវយក​ចិត្ត​ទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ​ត្រូវ​បន្តជំរុញ​ និង​លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តតម្លាភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុង​ពេល​ដែល​ប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *