ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចស៊ើបអង្កេតប្រម៉ាញ់០៣ខេត្ត ឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី២៦ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តសៀមរាប ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួល នីតិវិធីពី ឯកឧត្តម មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប រួមទាំងលោកស្រី លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សៀមរាប ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង បានធ្វើប្រតិបត្តិការបើកការស៊ើបអង្កេតដោយផ្ទាល់ ករណី អំពើលួចមានស្ថានទម្ងន់ទោស ( ប្រើហិង្សា ) កាប់នឹងកាំបិត ប្លន់យកម៉ូតូ២គ្រឿង កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០នាទីទាបភ្លឺ ដោយឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់ ០៣ខេត្ត ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងដោយផ្អែកលើការវាយតម្លៃពត៌មាន និងដាក់ចេញនូវសកម្មភាពប្រតិបត្តិការ របស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ជាស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជាលទ្ធផលកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានតាមចាប់បង្ក្រាបដល់ឬសគល់ហើយ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ចំនួន ០៥នាក់ និង បន្តការស៊ើបអង្កេតឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន ០៣នាក់បន្ថែមទៀត និង ដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ០២គ្រឿង(បាន ប្រគល់ជូនជនរងគ្រោះវិញហើយ )និងវត្ថុតាង កាំបិតចំនួន ០១ ដែលធ្វើកម្មភាពកាប់ជនរងគ្រោះ ។

បច្ចុប្បន្ន ៖ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាម នីតិវិធី បញ្ជូនទៅសាលាដំបូងដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *