ចេញផ្សាយ៖ ថ្ងៃទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ៖ នារសៀលម៉ោង០២និង៣០នាទី អាជ្ញាធរកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង តំណាងដ៏ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស.លោកឧត្តមសេនីយ៍ទោ យី ភាលី តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម គាត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋាននគរបាល
អន្តោប្រវេសន៍កម្ពុជា បានធ្វើការប្រគល់ជនអន្តោប្រវេសន៍ ជនជាតិថៃ ប្រុសស្រីចំនួន១០៣នាក់ ទៅអោយខាងអាជ្ញាធរភាគីថៃ វិញ នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
អាជ្ញាធរកម្ពុជា៖ បានអោយសារព័ត៌មាន {គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍} ដឹងដែរថា៖ ក្នុងចំណោម ជនជាតិថៃ ប្រុសស្រី ១០៣ នាក់ ខាងក្រុមគ្រូពេទ្យ បានធ្វើតេស្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់។
សូមបញ្ជាក់ផងដែរថា ៖ ពលករថៃ ចំណាកស្រុកប្រុស ស្រីទាំង១០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបាននៅស្រុកថ្មដា ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ ខេត្តកោះកុង កាលពីពេលថ្មីៗនេះ ៕ ដោយៈ លោកស្រី គង់ បូរី