ចេញផ្សាយ៖ ថ្ងៃទី២១ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តកែប៖ តាមការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និងការណែនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួន ទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជនសង្ស័យឈ្មោះ គា លីកា ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករសំណង់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលដឹកនាំចុះសហការបង្ក្រាបដោយលោកវរសេនីយ៍ទោ សូ បញ្ញា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ,សង្កាត់កើតហេតុខាងលើ។
វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ (ទម្ងន់២.៨៨ក្រាម ថ្លឹងទាំងថង់) ,ម៉ូតូចំនួន១គ្រឿង ,ចិញ្ចៀនចំនួន៣វង់(លោហធាតុពណ៌លឿង) និងទូរសព្ទដៃចំនួន២គ្រឿងផងដែរ។
បច្ចុប្បន្ន ៖ ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកែបដើម្បីការសាកសួរ បំភ្លឺ និង ចាត់ការតាមនិតិវិធី ច្បាប់ ៕