ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណី​បន្លំ​ចូល​លួច​ធុង​ដាក់​លុយ​អាជីវករ នៅក្នុងផ្ទះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២១ ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ភ្នំពេញ​៖​ សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចូលបន្លំខ្លួនលួចធុងដាកលុយអាជីករលក់ដូរអង្កនៅក្នុងផ្ទះ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យរូបនេះបាននៅ​ វេលា​ម៉ោង​៩​និង​៣០​នាទី​ ស្ថិតនៅចំណុច​ផ្លូវ​បេតុង​ ក្រុម​ទី​៣​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ ។

ជនសង្ស័យ​ឈ្មោះ​ ទេព​ បូ​រ៉ា​ ហៅ​ ចិន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ក្រុម​៣​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ផ្ទុក​សារធាតុ​ញៀន​ និង​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​ លទ្ធផល​អវិជ្ជមាន​ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ បួ​យ​ ស៊ី​ម​ផា​ន​ ហៅ​ នៅ​ ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ​ ទីលំនៅ​ផ្ទះ​កើតហេតុ​ មុខរបរ​លក់ដូរ​ ។​

សមត្ថកិច្ច​បាន​ប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​កំពុង​រវល់លក់ដូរ​ ស្រាប់តែ​ជនសង្ស័យ​បន្លំ​ចូល​ទៅ​លួច​យក​ធុង​ដាក់​លុយ​នៅ​ខាងក្នុង​ផ្ទះ​ ហើយ​ក៏​បានឃើញទាន់ ក៏ផ្អើល​ឆោឡោ​ ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ឈរជើង​នៅ​គោលដៅ​ជិត​កន្លែង​កើតហេតុ​ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ រួម​និង​វត្ថុ​តាង​នាំ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ ។​

វត្ថុ​តាងរួមមាន​ ៖​ ប្រាក់​រៀល​ចំនួន​១.៣៤០.០០០(​មួយ​លាន​សា​មសិ​ម​បួន​ម៉ឺន​)​រៀល​។​ បច្ចុប្បន្ន ៖ កម្លាំង​ជំនាញ​ខណ្ឌ​ ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *