ល្បីទៀតហើយ ! ស្ងាត់ៗក្រុមឈ្មួញសម្រុកដឹកធ្យូងឆ្លងដែនយកទៅលក់បន្តនៅប្រទេសថៃទៀតហើយក្រោយពីបិទមួយរយៈសង្ស័យថាមានការត្រូវរ៉ូវជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ !!!

ចេញផ្សាយ៖ ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តឧត្ដរមានជ័យ៖កាលថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ម្សិលមិញនេះក្រុមឈ្មួញដុះស្លែរនាំគ្នាសម្រុកដឹកធ្យូងឆ្លងដែនទៅលក់បន្តនៅឯប្រទេសថៃយ៉ាងអនាធិបតេយ្យក្រោមការបើកភ្លើងខៀវពីសំណាក់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំនិងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួននៅទីរួមស្រុកអន្លង់វែង។

យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកកធ្យូងលក់ក្នុងស្រុកបានបញ្ជាក់ថាក្រុមឈ្មួញធំៗបានដើរប្រមូលទិញធ្យូងគ្រប់តំបន់ក្នុងខេត្តឧត្ដរមានជ័យដើម្បីយកទៅលក់បន្តនៅឯប្រទេសថៃក្នុងមួយថ្ងៃរាប់រយការុងដោយមានការត្រូវរ៉ូវនិងបង់លុយជូនសមត្ថកិច្ចមន្រ្តីជំនាញរដ្ឋបាលព្រៃឈើមន្រ្តីឈរជើងតាមច្រកទ្វារអន្តរជាតិជាំគ្រប់ស្ថាប័នអស់ទៅហើយទើបគ្មានអ្នកបង្រ្កាប។តាមប្រភពដដែលបានបន្តថាបើក្រុមឈ្មួញចង់រកស៊ីឫដឹកជញ្ជួានធ្យូងឆ្លងដែនតាមច្រកទ្វារមួយនេះទៅលក់នៅឯប្រទេសថៃទាល់តែបង់លុយជាមុនសិនទើបអាចចរាចរណ៍បាន បើក្រុមឈ្មួញចង់គេចវេសមិនព្រមបង់លុយនឹងត្រូវចាប់យកទាំងអស់មនុស្សទាំងរថយន្តទាំងធ្យូងតែម្ដង។

លោក សាប់ យឿប ប្រធានស្នាក់ច្រកទ្វាអន្តរជាតិជាំស្រុកអន្លង់វែងពិតជាថ្លើមធំមែនហ៊ានបើកច្រកអោយក្រុមឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញព្រៃឈើនឹងដឹកធ្យូងឆ្លងដែនទៅលក់នៅឯប្រទេសថៃដោយមិនគោពសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឡើយ។

តើឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តនឹងជាគណះបញ្ជាការឯកភាពសុខចិត្តនៅអង្គុយស្ងៀមសម្លឹងមើលមន្រ្តីរបស់ឯកឧត្ដមប្រព្រឹត្តអំពើរពុករលួយដល់ពេលណាទៀតទើបព្រមវះកាត់និងជាសាច់ស្អុយចេញនោះទាន?ឯណាទៅអភិក្រមទាំង៥ដែលសម្ដេចពុកដាក់ជូនដល់មន្រ្តីថ្នាក់ក្រោមអោយយកមកអនុវត្តនោះ។

ប្រជាពលរដ្ឋក៍ដូចជាមហាជនសូមធ្វើការសំណូមពរនឹងស្នើសុំដល់ឯកឧត្ដម វេង សាខុន ទេសរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាចាត់វិធានការបង្ការទប់ស្កាត់បង្រ្កាបក្រុមឈ្មួញប្រព្រឹត្តបទល្មើសនាំធ្យូងឆ្លងដែនយកទៅលក់នៅឯប្រទសថៃផងទាន!បើពុំដូច្នោះទេព្រៃឈើដែលនៅសេសសល់បន្តិចបន្ទួចក្នុងខេត្តឧត្ដរមានជ័យរលាយសាបសូន្យជាក់ជាមិនខានព្រោះមន្រ្តីថ្នាក់ក្រោមរបស់ឯកឧត្ដមមិនមានវិធានការបង្រ្កាបឡើយ ។

ជុំវិញនៃការចុះផ្សាយ ពាក់ព័ន្ធការដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ខាងលើ បើសាម៉ីខ្លួនគិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរង់ចាំ ធ្វើការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធឬលេខទូរស័ព្ទទំនាក់ទំនងTell.092 917708/097 5656393៕

 

ពីខ្ញុំ ឡាយ សុជាតិ ចាងហ្វាងការផ្សាយ

 

គេហទំព័រ ខេមបូឌាស្តាំដេលីញូយ៍

 

www.cambodiastardailynews.com

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *