កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន !!!

ចេញផ្សាយ៖ ថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

 

ខេត្តបន្ទាយមានជ័យ ៖ ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ￸ បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

លោកវររសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទទួលបានសេចក្ដីរាយការណ៍តាមរយ:ទូរស័ព្ទថាមានករណីហិង្សាមួយកើតឡើង ដោយប្ដីវាយប្រពន្ធនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ភ្លាមនោះ￸លោកបានចាត់តាំងកម្លាំងចុះទៅដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនបុរសជាប្ដីឈ្មោះ￸ សោ ហ៊ុល អាយុ៤២ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងកាំបិតប៉័ងតោ១ដើម និងកាំបិតកែច្នៃ១ដើម ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំអំពីរឿងហេតុ ។

ជនសង្ស័យឈ្មោះ￸ សោ ហ៊ុល ក្រោយពីកម្លាំងជំនាញសួរនាំរួចមកបានរៀបរាប់ថា រូបគេតែងតែយកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ដើម្បីទិញគ្រឿងងញៀនមកប្រើប្រាស់ជាប្រចាំ ហើយប្រហែល៣ថ្ងៃមុន ដោយខ្លួនមកពីដើរលេង និងប្រើប្រាស់គ្រឿងញៀនរួច ពេលមកដល់ផ្ទះប្រពន្ធរបស់ខ្លួនមិនឲ្យចូលផ្ទះ ហើយព្រមទាំងទាមទារលែងលះគ្នាទៀតផង ដោយសារតែហេតុផលនេះ￸ហើយទើបនៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី ពេលខ្លួនប្រើប្រាស់គ្រឿងងញៀនរួចខ្លួនក៏បានយកកាំបិតប៉័ងតោ១ដើម និងកាំបិតផ្គាក់១ដើម ចូលទៅក្នុងផ្ទះដើម្បីរករឿងប្រពន្ធ កូន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង ។

ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ￸ ទើបកម្លាំងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

បច្ចុប្បន្ន ៖ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី￸ ៕ ដោយ ៖ លោក ណៃ ថាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *