ជនសង្ស័យចំនួន០២នាក់ប្រើអំពើហឹង្សាដោយចេតនាត្រូវសមត្ថកិច្ចឃាត់ខ្លួន !!!

 

ចេញផ្សាយ៖ ថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២១

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តកណ្ដាល ៖ កេីតហេតុ ថ្ងៃសុក្រ ៨កើតខែកត្តិក ឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា រ ឆ្នាំ២០២១ វេលាម៉ោង ១៨:១០នាទី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល .នៅចំណុច លើស្ពានព្រែកតំបាញស្តិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

 

ជនរងគ្រោះចំនួន០២នាក់រួមមាន

១-ឈ្មោះ ភន ភឿន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរៈ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិកំពង់ពោធិ៍នឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

២-ឈ្មោះ ឈិន តុលា ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅ ប៉ុស្តិ៍នគរបាលព្រែកដាច់។

ជនសង្ស័យចុំនួន ០២នាក់ឃាត់ខ្លួនរួមមាន ៖

១-ឈ្មោះ លី រ៉ាវ៉ាន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទី

លំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើក

ដែក ខេត្តកណ្តាល។

២-ឈ្មោះ លី រ៉ាវុធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ នេសាទ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

 

វត្ថុតាងរួមមាន ៖

ដំបងឆក់ ចំនួន០១ ប្រវែង ០,៤៥ម៉ែត្រ(ជារបស់ជនរងគ្រោះ)ដែលជនសង្ស័យឆក់ពីជន

រងគ្រោះហើយវាយទៅលើជនរងគ្រោះ។

សភាពរឿងហេតុ: នៅម៉ោងប្រហែល ១៨:០០នាទីឈ្មោះ ភន ភឿន និង ឈ្មោះ ឈិន តុលា បានទៅហូបបាយនៅអាហាដ្ឋានខាងជើងព្រែកតំបាញពេលកំពុងហូបបាយក៍មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទថាមាននក្មេងៗ១ក្រុមឈលើស្ពានឡូឡា និងមានកាយវិកាមិនសមរម្យ ភ្លាមនោះជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូ ទៅមើលលុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើជនរងគ្រោះពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលអោយជនសង្ស័យដើរទៅផ្ទះ ពេល នោះឈ្មោះ លី រ៉ាវ៉ាន ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធនដែលត្រូវជាបងប្រុសបង្តើតនោះថាមានគេរកវាយខ្លួន ពេល នោះ ឈ្មោះលី រ៉ាវុធបានដើរទៅហើយក៏បាននិយាយថាអ្នកណារកវាយប្អូនអញ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាលពីរកន្លែងដេរចំនួន ១៥ថ្នេរ រីឯជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះឈិន តុលា ត្រូវចំករនិងទ្រូង ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការភ្លាមនោះលោកអធិការបានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌អោយដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យទាំងពី រនិងបញ្ជូនមកកាន់អធិកាដ្ឋាន ធ្វើការសាកសួរ ឈ្មោះ លី រ៉ាវ៉ាន និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំងពីរពិតប្រាកដមែន ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធីច្បាប់។

 

ជនសង្ស័យត្រូវបានយកសំណាករកកូវីដ

១៩ដោយតេស្តរហ័សជាលទ្ធផលគីអវិជ្ជមាន

(-) និងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន(-) ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *