លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យតាមគោលដៅរបស់កងកម្លាំងដែលកំពុងឈរជើងការពារនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត !!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យតាមគោលដៅរបស់កងកម្លាំងដែលកំពុងឈរជើងការពារនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត !!!

 

ថ្ងៃពុធ ៩ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១

ចេញផ្សាយដោយៈ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញបន្តចុះដោយផ្ទាល់ត្រួតពិនិត្យតំបន់ក្រហមយ៉ាងយកចិត្តទុកដាក់ សួរសុខទុក្ខ និង ពិនិត្យតាមគោលដៅ របស់កងកម្លាំងដែលកំពុងឈរជើងការពារនៅកន្លែងយកសំណាក ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត បន្តពិនិត្យបងប្អូនកងកម្លាំងដែលឈរជើងការពារនៅផ្លូវលេខ៥៨ ដែលបិទខ្ទប់នៅការចេញ-ចូល ក្រុងប៉ោយប៉ែត ដែលបានចុះផ្ទាល់ ជាពិសេសជាការលេីកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទដែលកំពុងតែបំពេញភារកិច្ច តាមគោលដៅបិទខ្ទប់ ដើម្បីចូលរួមចំណែកទប់ស្កាត់នូវជម្ងឺកូវីដ-១៩។

ក្រោយពីត្រួតពិនិត្យចប់លោក ឧត្តមសេនីយ៍ស្នងការ បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន សុី ភី រួមអភិបាលក្រុងប៉ោយប៉ែត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបាននាំយកជាស្បៀងអាហារ មានៈ សាច់មាន់ ពងទា និងទឹកសុទ្ធ មកប្រគល់ជូនកងកម្លាំងដែលឈរជើងការពារនៅចំណុចផ្លូវរង្វង់មូលលេខ៥៨ ដើម្បីប្រើប្រាស់ក្នុងការជួយរំលែកការលំបាករបស់បងប្អូនកងកម្លាំង ដែលប្រចាំការបិទខ្ទប់ចេញ-ចូល និងចូលរួមឧបត្ថម្ភគាំទ្រដល់កងកម្លាំងទាំង៣ប្រភេទ ។

សូមបងប្អូនប្រជាពលរដ្ឋបង្កេីតការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ ការពារ និង៣ កុំ អោយបានម៉ឺងម៉ាត់ ដេីម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ​ ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *