លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន៧៥គ្រួសារ​ នៅក្នុងសង្កាត់ទាំងបួន​ !!!

ចេញផ្សាយ៖ ថ្ងៃទី០៦ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ-១៩ ចំនួន៧៥គ្រួសារ​ នៅក្នុងសង្កាត់ទាំងបួន​ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៤០គីឡូក្រាម មី ១កេស .ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធវីតាល់ ១កេស, ឃីត ១កញ្ចប់ (ភួយ១, មុង១, កន្ទេល១) និងថវិកាមួយចំនួនទៀតផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *