ជម្លោះក្នុងវង់ផឹកស៊ី លោកអនុសេនីយ៍ទោម្នាក់ ហ៊ានដកកាំភ្លើងខ្លីK៥៤បាញ់ដៃគូអោយស្លាប់មួយរំពេច !!!


ខេត្តឧត្តរមានជ័យ៖ នៅយប់ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទី មានករណីឃាតកម្មមួយបានកើតឡើងក្នុងវង់ផឹកស៉ីទំនាស់ពាក្យសំដី បណ្តាលអោយបុរសជាទាហានសឹករងម្នាក់បានស្លាប់នៅកន្លែង នៅចំណុចលើភ្នំដងរែក ក្នុងបន្ទាយផ្នែកសឹករង អនុសេនាតូចលេខ១ (ក្បាលអូរស្វាយ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា៖ ជនបង្កមាន ឈ្មោះ ឆៃ សុផៃ អាយុ៥៤ឆ្នាំ ជាទាហានសឹករង មានឋានន្តរស័ក្តិអនុសេនីយ៍ទោ តួនាទីជាមេបញ្ជាការរងកងអនុសេនាធំលេខ១ (រង-គ) ផ្នែកសឹករងស្រុក​ត្រពាំងប្រាសាទ បានប្រើកាំភ្លើងខ្លីម៉ាក K៥៤ បាញ់ទៅលើជនរងគ្រោះ ឈ្មោះ ជ្រីន ស្រីន ភេទប្រុស អាយុ៣៨ឆ្នាំ ជាទាហានសឹករងដូចគ្នា មានឋានន្តរស័ក្តិអនុសេនីយ៍ទោ តួនាទីជាមេបញ្ជាការកងអនុសេនាតូចលេខ១ (មេ-ខ) ត្រូវរបួសចំក្បាលធ្លាយពីស្តាំទៅឆ្វេង បណ្តាលអោយស្លាប់នៅនឹងកន្លែង។​

បច្ចុប្បន្ន: សាកសពជនរងគ្រោះត្រូវបានកម្លាំងអង្គភាពសែងចុះពីលើភ្នំ យកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកជនសង្ស័យ ត្រូវបានអង្គភាពផ្នែកសឹករងស្រុក ចាប់ខ្លួនបញ្ជូនទៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *