រថយន្តពីរគ្រឿងឈប់ ត្រូវបានរថយន្ត​ដឹកឥដ្ឋជ្រុលទៅបុករះ បណ្តាលឲ្យរងកាខូចខាតជាច្រើនគ្រឿង រីឯតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រមោល !!!

ចេញផ្សាយ ៖ ថ្ងៃ​ទី​៣០ខែ​តុលា​ ឆ្នាំ​២០២១
ភ្នំពេញ ៖ វេលា​ម៉ោង​ ១០និង​១៥នាទី​ព្រឹកថយន្តក្រឡុកសុីម៉ង់ត៍ឆ្លងផ្លូវរថយន្តពីរគ្រឿងទៀតឈប់ រថយន្តយន្តដឹកឥដ្ឋ មួយគ្រឿងទៀតមកពីក្រោយ ជ្រុលទៅបុករះកៀរពីក្រោយ បណ្ដាលឱ្យខូចខាតទាំងរថយន្តបង្ក និងរថយន្តរងគ្រោះចំនួនបីគ្រឿង តែសំណាងល្អ មិនមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅចំណុចមុខផ្លូវបត់ចូលអធិការដ្ឋានខណ្ឌជ្រោយចង្វារខាងត្បូង ផ្សារព្រែកលៀបប្រមាណ២០០ម៉ែត្រ​ តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ នៅមុនពេញ​កើត​ហេតុ​នេះបានកើតឡើង គេឃើញ រថយន្ត​ទាំងបីគ្រឿងបានបើកស្របទិសគ្នា ពីជេីងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៦អា ដោយរថយន្ត tundra ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ BL 8548 បើកបរដោយបុរសម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ បេីកខាងមុខ ខាងឆ្វេងរថយន្តម៉ាក highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP 2577 បេីកដោយបុរសម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ នៅផ្នែកខាងស្តាំរថយន្ត HYUNDAI ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A 6878 បេីកពីក្រោយ លុះដល់ចំណុចកេីតហេតុ មានរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង ឆ្លងផ្លូវ ពីលិច ទៅកេីត រថយន្តទាំងទាំង០២គ្រឿង បានឈប់ដេីម្បីឱ្យរថយន្តក្រឡុកសុីម៉ង់ត៍ឆ្លងផ្លូវ ស្រាប់តែរថយន្ត HYUNDAI ដឹកឥដ្ឋខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅកៀរ រះរថយន្តទាំង០២គ្រឿងបណ្តាលឱ្យ រងការខូចខាតទាំងរថយន្តបង្ក និងរថយន្តរងគ្រោះ ភ្លាមៗនោះតៃកុងរថយន្តបង្កដឹកឥដ្ឋ បានបេីកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​និង​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ ឲ្យមកវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកខណ្ឌ ដេីម្បីដោះស្រាយគ្នាដោយនីតិវិធី ៕ រាយការណ៍ដោយៈ លោក ពុំ សុផល

You might like

Leave a Reply

Your email address will not be published. Required fields are marked *