បន្ទាយមានជ័យ: ថ្ងៃទី២៩ ខែតុលា ២០២១
វេលាម៉ោង៧:៣៥នាទីព្រឹក អគ្គីភ័យមួយបានឆាបឆេះការាស់សាំងនៅ ខាងមុខផ្សារសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន ភ្លាមៗនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្ត និងមេបញ្ជាការសឹករងខេត្តបានដឹកនាំកម្លាំងនិងយករថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ពន្លត់ទាន់ពេល ។
ក្នុងហេតុការណ៍នេះ បានបណ្តាលមកពីឆ្លងចរន្តអគ្កីសនីម៉ូទ័របូមប្រេងផ្ទេរពីរថយន្តទៅស៊ីទែនស្តុករបស់ស្ថានីយ៍ ទើបបង្ករឲ្យមានការឆាបឆេះរថយន្ត២គ្រឿង គឺរថយន្តដឹកប្រេង១គ្រឿង រថយន្តធុនតូចសម្រាប់ជិះលក្ខណ:គ្រួសារ ១គ្រឿង បុរសម្ចាស់ផ្ទះ១នាក់រងរបួស ពេលនេះត្រូវបានបញ្ជូនទៅសង្គ្រោះ សមត្ថកិច្ចប្រើ ប្រាស់អស់ទឹកចំនួន៣រថយន្តទើបភ្លើងរលត់ទៅវិញ ៕ រាយការណ៍ដោយៈ លោកស្រី គង់ ស្រីញ៉