លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមការងារ បានបន្តនាំយកអំណោយរបស់ឯកឧត្តម ស សុខា ទៅចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ !!!

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី រួមមាន៖

-ថវិកា ១,០០០,០០០ រៀល(មួយលានរៀល)

-អង្ករ ១០ ការ៉ុង ស្មើ ៥០០គីឡូក្រាម

-ទឹកបរិសុទ្ធ ចំនួន ១០០យួរ

-ទឹកវីតាល់ ១០កេស

-ទឹកត្រី ៤០យួរ

-ទឹកសុីអុីវ ៣០យួរ

-ខ្ទឹមស ១០គីឡូក្រាម

-ស្ករស ២០គីឡូក្រាម

-ប្រេងឆា ៦ដប ស្មើ១២លីត្រ

-សាប៊ូ ៤ធុង

-ថ្នាំដុសធ្មេញ ៣០ប្រអប់

-អាល់កុល ៣០លីត្រ និងម៉ាស ២០០០ម៉ាស

មកចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នៅភូមិ ប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។

នាឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារកំព្រាទាំង១៥១នាក់ រួមទាំងម៉ែដោះ ជាពិសេសកូនៗ ត្រូវចេះថែរក្សាគ្នាទៅវិញទៅមក រួបរួមសាមគ្គី មានអ្វីត្រូវចេះយកអស្សាគ្នា បងត្រូវចេះជួយប្អូន ៗ ក៏ត្រូវចេះជួយបង និង សូមអោយ កូនៗ មេដោះ ប្រកាន់ភ្ជាប់នូវ ( ៣ ការពារ ៣ កុំ ) និងតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ ១៩ ( Covid-១៩)៕ ដោយៈ លោក ចេង សំខាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *