ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប សម្របសម្រួលដោយ ឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ថេង សំណាង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩(ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប ទី៣នៅចំណុចឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល ៖
ក- ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ :
១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)
២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ
៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់)
ខ- ចាប់យកវត្ថុតាង : សារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម
១/មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម
២/មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម
៣/ជញ្ជីថ្លឹង ១គ្រឿង
គ- ចាប់យកទ្រព្យសម្បត្តិ
១/រថយន្ត ១គ្រឿង ម៉ាក LANDCRUISER 570 ពាក់ស្លាក់លេខ ភ្នំពេញ 2AX-7997
២/ទូរស័ព្ទដៃ ចំនួន ៦គ្រឿង
៣/លុយខ្មែរ ៧,៩៥៥,០០០រៀល
៤ /លុយថៃ ៤៦,៣៥០បាត
៥/លុយអាមេរិក ២៥,៨៨៥ដុល្លារ
៦/គ្រឿងអលង្ការ(កងដៃ១,ស្នៀតសក់១,បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ)
៧/បង្កកផ្ទះ ២កន្លែង ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងនិងជនសង្ស័យទាំងបីខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ៕ ដោយៈ លោក ចេង សំខាន់