-
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងបិទខ្ទប់ចេញ.ចូល យកសំណាកអ្នកសង្ស័យទីតាំងបិទខ្ទប់ចេញចូលនិងយកសំណាកអ្នកពាក់ព័ន្ធក្រោយមានការផ្ទុះ
ឆ្លងជំងឺកូវីដ ១៩ !!!
ចេញផ្សាយៈថ្ងៃសុក្រ ១២ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ចេដោយអង្គភាពៈគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ ករិយាល័យនិពន្ធៈ ០៩២ ៩១៧៧០៨
ដោយៈណៃ ថាន
ខេត្តបន្ទាយមានជ័យៈដោយមានការយកចិត្តទុកដាក់របស់លោក លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី
នូ ជីវ័ន្ត ស្នងការរងទទួលផែនផ្នែកព្រហ្មទណ្ឌអមដំណើរដោយលោកវរសេនីយ៍ទោ
បោន សីហា អធិការស្ដីទីក្រុងប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យទីតាំងបិទខ្ទប់ការចេញ-ចូល និងយកសំណាកអ្នកសង្ស័យពាក់ព័ន្ធក្រោយមានផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍លើបុរសជនជាតិឥណ្ឌូនេស៊ី ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចុះត្រួតពិនិត្យនេះដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងចូលរួមពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងមន្ត្រីមន្ទីរជំនាញដែលកំពុងខិតខំបិទខ្ទប់ការចេញ-ចូលដែលត្រូវបានការពារពីកម្លាំងនគរបាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនាញដើម្បីយកសំណាកអ្នកសង្ស័យពាក់ព័ន្ធជាបណ្តើរៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។
ទីតាំងបិទខ្ទប់មានចំនួន ៤ទីតាំងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលធ្លាប់បានចេញចូលនិងមានវិជ្ជមានកូវីដ១៩ ដែលមានទីតាំង ៖
១-ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ។
២-ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ។
៣-វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ។
៤-ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ។