មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ចាត់តាំងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យស្ថានភាពទឹក ជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត !!!

មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ចាត់តាំងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យស្ថានភាពទឹក ជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត !!!

ចេញផ្សាយ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ: សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

គួរបញ្ជាក់ផងដែរថាដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃ បណ្តាលអោយទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរអោយបារម្ភ។

កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អំពាវនាវដល់ពុកម៉ែបងប្អូនដែលរស់នៅជិតមាត់អូរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕ ដោយៈ លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *