តា កុក និង លោក ផល្លី អាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងឃុំព្រែកប្រសព្វ បានយ៉ាងរលូននាសម័យកូវីដ សង្ស័យចេះមន្តអាគមសន្តំចិត្តសមត្ថកិច្ចមូលដ្ឋាន.!!!

តា កុក និង លោក ផល្លី អាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងឃុំព្រែកប្រសព្វ បានយ៉ាងរលូននាសម័យកូវីដ សង្ស័យចេះមន្តអាគមសន្តំចិត្តសមត្ថកិច្ចមូលដ្ឋាន.!!!

ចេញផ្សាយ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com

ខេត្តក្រចេះ៖ យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិកំពែង និង ភូមិរជ្រៃ បានអោយដឹងថា សព្វថ្ងៃមានទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងដែលមានបុគ្គលឈ្មោះ តា កុក ជាមេអាប៉ោងដ៏ល្បី និង ឈ្មោះ ផល្លី ជាដង្ខៅឧកញ្ញាល្បែងសុីសងធំជាងគេ អាចបើកស្វាគមន៍អោយអ្នកញៀនល្បែងចូលទៅលេង អាប៉ោង បញ្ជល់មាន់ បៀ ជារៀងរាល់ថ្ងៃខែបានដោយរលូននាសម័យកូវីដ-១៩ ក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សង្ស័យ តា កុក និង លោក ផល្លីចេះមន្តអាគមសន្តំចិត្តសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ទើបបានជាលោក កាក់ មាស មន្ត្រីប៉ូលិសប្រចាំការនៅស្នាក់ការបណ្ដោះអាសន្ន ផ្សារកំពែង និង លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ មិនដែលឃើញបង្ក្រាប។

ប្រភពបន្តអោយដឹងថា៖ សព្វថ្ងៃបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំព្រែកប្រសព្វ កំពុងមានការព្រួយបារម្ភអំពីសុវត្ថិភាពប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះថា ក្នុងឃុំនេះ ពោពេញទៅដោយបនល្បែងសុីសងដ៏ធំទាំងពីរកន្លែង មានដូចជា៖ ១-ទីតាំងបនល្បែងនៅនឹងផ្ទះប្រជាពលរដ្ឋឈ្មោះ ធី ក្នុងភូមិអូរជ្រៃ ដែលមានមេអាប៉ោងឈ្មោះ តា កុក ជាប្រធាន។ ២-ទីតាំងបនល្បែង គឺធ្វើការលេងចល័ត កន្លែងទី១ នៅផ្លូវ ថ្នល់ទទឹង កន្លែងទី២ នៅជិតទូលចាម ស្ថិតក្នុងភូមិកំពែង ខាងក្រោយប៉ុស្តិ៍នគរបាលរបស់ លោក កាក់ មាស កន្លែងទី៣ នៅក្នុងភូមិអូរជ្រៃ ទីតាំងខាងលើនេះ គឺក្រុមអ្នកញៀនលេងល្បែងកំពុងប្រមូលផ្តុំគ្នាចូលលេងភ្នាល់ដាក់ប្រាក់បានយ៉ាងមានក្តីសុខ។ ប្រភពបានអោយដឹងទៀតថា៖ កាលពីពេលកន្លងទៅ មានហេតុការណ៍ ចោរចូលគាស់ផ្ទះអាជីវករ ដែលលក់ដូរ នៅទល់មុខ និងប៉ុស្តិ៍ប៉ូលីស នេះតែម្ដង ហើយក៏ឧស្សាហ៍បាត់ម៉ូតូស៊េរីថ្មីៗជាច្រើនគ្រឿង ផងដែរ តែពុំដែលឃើញសមត្ថកិច្ចនគរបាលប្រចាំការនៅផ្សារកំពែង ធ្វើការបង្ក្រាបបានម្ដងណាឡើយ។

ប្រជាពលរដ្ឋលោកសំណូមពរដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ មេត្តាចាត់កម្លាំងក្រោមឱវាទ ចុះទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះផង ដើម្បីសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងអស់ និងចូលរួមអនុវត្តន៍នូវបទបញ្ជាភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទីតាំងល្បែង តា កុក និងលោក ផល្លី នៅក្នុងទឹកដីភូមិកំពែង ភូមិអូរជ្រៃ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជុំវិញល្បែងស៊ីសងខាងលើ អង្គភាពយើងខ្ញុំ ចុះផ្សាយទៅនេះ ក្នុងន័យស្ថាបនា មិនបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលមួយណាឡើយ បើសាមីខ្លួនដែលពាក់ព័ន្ធគិតថាព័ត៌មានមួយនេះ មិនសុក្រិត និងមិនយុត្តិធម៌សម្រាប់ខ្លួន អង្គភាពយើងខ្ញុំរងចាំបកស្រាយបំភ្លឺររៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធដែលមានលេខទូរស័ព្ទទំនាក់ទំនងពីរខ្សែ៖☎️Tell.092 91 77 08 / 097 56 56 393

You might like

Leave a Reply

Your email address will not be published. Required fields are marked *