លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអញ្ជើញចុះត្រួតពិនិត្យការបិទទីតាំងចំនួន៤ កន្លែងដែលមានការជាប់សង្ស័យ !!!

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអញ្ជើញចុះត្រួតពិនិត្យការបិទទីតាំងចំនួន៤ កន្លែងដែលមានការជាប់សង្ស័យ !!!

ខេត្តបន្ទាយមានជ័យ: នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមេសាឆ្នាំ២០២១

  1. លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមជាមួយគណ: ប្រតិភូ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះត្រួតពិនិត្យការបិទទីតាំងចំនួន០៤កន្លែងដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ទីតាំងត្រូវបិទមានដូចជា ៖

១.ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។

២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។

៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។

៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។

 ទីតាំងខាងលើជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់បានចេញចូល ដោយជននេះវិជ្ជមានជំងឺកូវីត១៩ ។

បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យចេញចូល ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *