ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចវេប្រាក់ពីគណនេយ្យក្រុមហ៊ុនមកអាខោនគណនេយ្យខ្លួនឯងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ !!!

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចវេប្រាក់ពីគណនេយ្យក្រុមហ៊ុនមកអាខោនគណនេយ្យខ្លួនឯងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យ !!!

 

ចេញផ្សាយ ៖ រសៀលថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា តាមការបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ￸ ហ្វាញឌីចាយ៉ា គូនីយ៉ាវ៉ាន់(FINDJAYA KURNIAWAN) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបូរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានរៀបរាប់ថា ឈ្មោះ￸ ចាន់ដ្រា (CHANDRRA) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្ន ស្នាក់នៅបុរីដួងច័ន្ទ បានមកធ្វើការនៅក្រុមហ៊ុន RUPIAHTOTO របស់ខ្លួនមានតួនាទីផ្នែកគណនេយ្យបានរយ:ពេល០៤ខែហើយ ក្រោយមកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនបានដឹងថាឈ្មោះ￸ ចាន់ដ្រា បានលួចវេរប្រាក់ដោយប្រើគណនេយ្យធនាគាររបស់ក្រុមហ៊ុន វេរប្រាក់ចេញចូលជាបន្តបន្ទាប់ចូលទៅគណនេយ្យរបស់ខ្លួនគេ (ចាន់ដ្រា) សរុបទឹកប្រាក់ដែលក្រុមហ៊ុនបាត់បង់ចំនួន ៥៦៩,០០០,០០០រូពី (ប្រាំរយហុកសិបប្រាំបួនលានរូពី) ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើជាង១លានបាត ។ ក្រោយពីក្រុមហ៊ុនរកឃើញថាឈ្មោះ￸ ចាន់ដ្រា បានលួចវេរប្រាក់ពីក្រុមហ៊ុនបញ្ចូលក្នុងគណនេយ្យរបស់ខ្លួនហើយ ទើបមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸រួច លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួនឈ្មោះ￸ ចាន់ដ្រា ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

ជនសង្ស័យឈ្មោះ￸ ចាន់ដ្រា ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវេរប្រាក់ពីក្រុមហ៊ុន RUPIAHTOTO ពិតប្រាដមែន ព្រោះ￸ខ្លួនបានចូលធ្វើការក្នុងក្រុមហ៊ុនរយ:៤ខែ ហើយខ្លួនមានតួនាទីផ្នែកគណនេយ្យហើយខ្លួនបានបង្កើតអាខោនចំនួន០១ ទុកសម្រាប់ប្រើប្រាស់ខ្លួនឯង ដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ￸ ខ្លួនបានលួចវេរប្រាក់ពីគណនេយ្យក្រុមហ៊ុន មកអាខោនគណនេយ្យខ្លួនឯងចំនួន០៥លើកបានទឹកប្រាក់សរុបចំនួន៥៦៩,០០០,០០០រូពី (ប្រាំរយហុកសិបប្រាំបួនលានរូពី) ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើជាង១លានបាត ហើយប្រាក់ទាំងនោះ￸ខ្លួនបានដកចាយផង និងវេរទៅឱ្យម្ដាយនៅប្រទេសឥណ្ឌូនេស៊ីផង ។

ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸តំណាងឱ្យក្រុមហ៊ុន RUPIAHTOTO និងចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង០៤នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ខានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ៖ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *