លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ កងកម្លាំងចម្រុះ ចុះពិនិត្យស្ថានភាពទឹក និង បានយក គ្រឿងចក្រធ្វើការកាយ បើកមុខទឹកដើម្បីបញ្ជៀសការរជន់លិច ក្នុងមូលដ្ឋាន !!!

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ កងកម្លាំងចម្រុះ ចុះពិនិត្យស្ថានភាពទឹក និង បានយក គ្រឿងចក្រធ្វើការកាយ បើកមុខទឹកដើម្បីបញ្ជៀសការរជន់លិច ក្នុងមូលដ្ឋាន !!!

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ក្រុង សង្កាត់ កងកម្លាំងចម្រុះបានចុះពិនិត្យស្ថានភាពទឹក និងបានយកគ្រឿងចក្រធ្វើការកាយបើកមុខទឹកដើម្បីបញ្ជៀសការរជន់លិចទីតាំងវត្តអារាម សាលារៀន និងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសនោះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមតំបន់ទំនាបសូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានស្ថានភាពទឹកឲបានជាប់ជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះក្មេងៗ ត្រូវពិនិត្យតាមជុំវិញផ្ទះ និងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ ៕ ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *