ឯកឧត្តម អុី ឡុង បាននាំយកអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវទៅប្រគល់ជូនដល់ក្រុមការងារសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ !!!

ឯកឧត្តម អុី ឡុង បាននាំយកអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវទៅប្រគល់ជូនដល់ក្រុមការងារសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ !!!

ចេញផ្សាយ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ឯកឧត្តម អុី ឡុង អមដំណើដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា និងជាប្រធានពន្ធនាគារខេត្ត និងក្រុមការងារខេត្ត ក្រុង សង្កាត់ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយមន្រ្តី ភូមិ សង្កាត់ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវឧកញ៉ា ហេមចិត្តា ឣគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់ក្រុមការងារសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីទុកសម្រាប់ប្រេីប្រាស់ និងទុកចែកជូនប្រជាពលរដ្ឋដែលមានដែលមានជីវៈភាពខ្វះខាតក្នុងដំណាក់កូវីដ.១៩ និងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ពិធីសំណេះសំណាលធ្វើនៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ ពិធីធ្វើនៅទីស្នាក់ការគណៈបក្សសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ក្នុងការចុះសួរសុខទុក្ខនោះឯកឧត្តម អុី ឡុង បានមានប្រសាសន៍លើកឡើងថា៖ ដោយគោរពតាមប្រសាសន៍របស់ សម្តេចប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ បានសម្ដែងការនូវព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាក់ស្តែងប្រជាពលរដ្ឋដែលមានដែលមានជីវៈភាពខ្វះខាតក្នុងដំណាក់កូវីដ.១៩ និងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលបច្ចុប្បន្ននេះ។

សម្រាប់សម្ភារៈអំណោយរួមមាន៖ អង្ករ៣០០គីឡូក្រាម, មី១៨កេស,ទឹកត្រី ទឹកសុីអុីវ៤០យួរ និងថវិកាជូនដល់ក្រុមការងារភូមិ សង្កាត់ ១៥នាក់សរុបចំនួន៣០មុឺនរៀល ថយ។ ជាពិសេសត្រូវបន្តសហការណ៍គ្នា និងផ្សារភ្ជាប់ទំនាក់ទំនងល្អគ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព និងបន្តកិច្ចខិតខំប្រឹងប្រែងដោយអនុវត្តន៍នៅតួនាទីរបស់ខ្លួនល្អក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តម​ បានថ្លែងការកោតសរសើរចំពោះលទ្ធផលការងារដែលអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ សម្រេចបានទាំងកាដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះឯកឧត្តម អុី ឡុង បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារខេត្ត ក្រុង សង្កាត់ទាំងអស់ត្រូវបន្តសហការគ្នាពង្រឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩​ ដោយត្រូវចូលរួមដាច់ខាតទាំងអស់គ្នាក្នុងការគោរពអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងនូវវិធានការ ការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា (៣ការពារ និង ៣កុំ) ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *