លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានទទួលអំណោយរបស់លោក សាធ សុធារដ្ឋ គ្រូពេទ្យភ្នែកនិងហាងវ៉ែនតារដ្ឋអុបទិកនាំយកអំណោយ.អាកុលចំនួន៣០លីត្រជូនដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែត !!!

លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានទទួលអំណោយរបស់លោក សាធ សុធារដ្ឋ គ្រូពេទ្យភ្នែកនិងហាងវ៉ែនតារដ្ឋអុបទិកនាំយកអំណោយ.អាកុលចំនួន៣០លីត្រជូនដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែត !!!

ក្រុងប៉ោយប៉ែត ៖ នៅព្រឹក ថ្ងៃអាទិត្យ១១កើត ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី១៧ខែតុលាឆ្នាំ២០២១ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានទទួលអំណោយរបស់លោក សាធ សុធារដ្ឋ គ្រូពេទ្យភ្នែកនិងហាងវ៉ែនតារដ្ឋអុបទិកនាំយកអំណោយ.អាកុលចំនួន៣០លីត្រជូនដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែតទុកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ.១៩ ក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត និងការងារមនុស្សធម៌ផ្សេងៗផងដែរ។

នាឱកាសនោះដែរលោក ភោគលនចៅសង្កាត់ប៉ោយប៉ែតសូមថ្លែងអំណរគុណដល់លោកនិងភរិយាដែលតែងតែជួយឧបត្ថម្ភនៅសម្ភារៈគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងការងារមនុស្សធម៌ផ្សេងៗនៅក្នុងសង្កាត់ប៉ោយប៉ែតមករហូតផងដែរ ។

លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរជូនដល់លោកនិងអ្នកស្រីឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយពិសេសជៀសផុត ពីជំងឺកូវីដ ១៩ ៕ ដោយៈ លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *