លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានអញ្ជេីញចូលរួមក្នុងពិធីប្រគល់មនុស្សធម៌ជូនដល់គ្រួសារក្រីក្រមេម៉ាយ ហើយកំពុងជួបការលំបាក !!!
ចេញផ្សាយ ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីប្រគល់មនុស្សធម៌ ចំនួន០១ខ្នង ជូនដល់លោកអ្នកស្រី សន វី ជាគ្រួសារក្រីក្រមេម៉ាយ ហើយកំពុងជួបការលំបាក ស្ថិតនៅភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលត្រូវបានអគ្គីភ័យឆាបឆេះនាពេលកន្លងទៅ ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម តំណាងរាស្រ្តក៍បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន២០គ្រួសារ និងបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្នុងមួយគ្រួសាររួមមាន ៖
ឃីត០១កញ្ជប់ .អង្ករ២៥គីឡូ .ទឹកស៉ីអ៉ីវ០១យួរ .ត្រីខ០១យួរ .មី០១កេស និងថវិកាចំនួន២០,០០០ ផងដែរ ៕