ឡាបូលាងដៃ ម៉ាស់ សាប៊ូលាងដៃ និងម៉ាសុីនវាស់កំដៅ ដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវត្រូវបានថ្នាក់ដឹកនាំខេត្តយកទៅបំពាក់ជូនតាមសាលារៀនទូទាំងខេត្ត !!!

 

ឡាបូលាងដៃ ម៉ាស់ សាប៊ូលាងដៃ និងម៉ាសុីនវាស់កំដៅ ដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវត្រូវបានថ្នាក់ដឹកនាំខេត្តយកទៅបំពាក់ជូនតាមសាលារៀនទូទាំងខេត្ត !!!

ចេញផ្សាយ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ.១៩ សម្រាប់គ្រឹះស្ថានសិក្សា និងសិស្សានុសិស្ស ក្នុងដំណាក់កាលបើកសាលារៀនឡើងវិញនោះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ហ៊ូ ប៊ុនហេង ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឯកឧត្តម ម៉ាតាំង មាំងឌីយ៉ូ ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក លី សារី អភិបាលរងខេត្ត អមដំណើរដោយ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុក បាននាំយកឡាបូលាងដៃ ម៉ាស់ សាប៊ូលាងដៃ និងម៉ាសុីវាស់កំដៅ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ទៅបំពាក់តាមសាលារៀនទូទាំងខេត្តសំរាប់សិស្ស និងលោកគ្រូ អ្នកគ្រូលាងសំអាតដៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺ កូវីដ.១៩ ទូរទាំងខេត្តសរុបប្រមាណជាង ២០០សាលារៀន ពិធិប្រគល់ធ្វើនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅបណ្តាលស្រុក៣ មានស្រុកមង្គលបូរី.ស្រុកស្វាយចេក និងស្រុកថ្មពួក។

នាឱកាសចុះប្រគល់សម្ភារៈជូន ឯកឧត្តម អ៊ុំ រាត្រីលើកឡើងថា៖ បញ្ហា ផ្ទុះជម្ងឺកូវីដ.១៩ កំពុងរងគ្រោះដោយសារការរាតត្បាតនៃជម្ងឺនេះយ៉ាងខ្លាំងពីមនុស្សម្នាក់ទៅម្នាក់ពាសពេញពិភពលោកហើយជម្ងឺនេះជាជម្ងឺដ៏កាចសាហាវ បើជនណាម្នាក់ឆ្លងជម្ងឺនេះហើយវាប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងណាស់ រហូតមកដល់សព្វថ្ងៃ។ ដូចឆ្នេះយើងទាំងអស់គ្នាត្រូវចូលរួមការទប់ស្កាត់ជាមួយនិងរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកំចាត់ឆ្លងនូវជម្ងឺកូវីដ-១៩នេះអោយបាន សរស្រាក់ សរស្រាំ ត្រូវរួសរាន់មកទទួលយកនូវការចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ និងត្រូវរៀនរស់ក្នុងបរិបថកូវីដ.១៩ និងចូលរួមអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន។ឯកឧត្តម អ៊ុំ រាត្រី បានជម្រុញអោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងសិស្សានុសិស្សត្រូវបន្ដបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ.១៩ ដល់គ្រប់បណ្តាសាលាបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ.១៩។

សូមបញ្ជាក់ថា៖សម្រាប់សម្ភារៈដែលប្រគល់ជូនដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងសិស្សានុសិស្ស ក្នុងដំណាក់កាលបើកសាលារៀនឡើងវិញសរុបរួមមាន៖
-ម៉ាស់ចំនួន ៧០០ ០០០ ម៉ាស់
-ម៉ាស៊ីនវាសកំដៅ ចំនួន ១០០០ គ្រឿង
–ឡាបូលាងដៃ ចំនួន ២១២ គ្រឿង
-សាប៊ូលាងដៃ១០០០០ដុំ ៕ ដោយៈ លោកស្រី គង់ បូរី ប្រធានសាខាក្រុងប៉ោយប៉ែត គេហទំព័រ ខេមបូឌាស្តាដេលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *