ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ្តកំហែងយកទូរស័ព្ទរបស់ព្រះសង្ឃត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ្តកំហែងយកទូរស័ព្ទរបស់ព្រះសង្ឃត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយ៖ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជារទៅអធិការនគរបាលស្រុកមង្គលបូរី ចុះស្រាវជ្រាវ មុខសញ្ញាសកម្ម ពាក់ព័ន្ធករណីកំហែងយកទូរស័ព្ទរបស់ព្រះសង្ឃតាមទីវត្តអារាមផ្សេងៗពីគ្នា ក្នុងស្រុកមង្គលបូរី។

ដោយយោងតាមលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងបានប្រាប់អ្នកសារព័ត៌មានថា ក្នុងរយះពេល២ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧.០០នាទី អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំល្វា ស្រុកបវេល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ធ្វើការសាកសួរ បានសារភាពថា ពិតជាបានប្រព្រឹត្តិ្តកំហែងយកទូរស័ព្ទពិតប្រាកដមែន។

ជនសង្ស័យចំនួន០៣នាក់រួមមាន ៖
១.ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង
២.ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ៣.ឈ្មោះ ឈុន សាវអិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

-វត្ថុតាងដកហូតមានៈ
១.ទូរសព្ទ០៣គ្រឿង
២.អាយផែត០១គ្រឿង
៣.កាំភ្លើងខ្លីបាញ់គ្រាប់កង់០១ដើម
៤.កាំបិតសាំម៉ូរ៉ៃ០១ដើម
៥.ថ្នាំញៀនចំនួន០៩កូនថង់(ម៉ាទឹកកក)
៦.កូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីបន្តទៅតុលាការ ៕ ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *