លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកិច្ចប្រជុំពង្រឹងការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ដើម្បីធានាបានការអនុវត្តការងារបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក !!!
ខេត្តបាត់ដំបង ៖ នៅថ្ងៃអង្គារ ០៦កេីត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រវនឹងថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២១ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកិច្ចប្រជុំពង្រឹងការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ដោយមានសមាសភាពចូលរួម លោកអធិការរងទទួលបន្ទុកលោកនាយផ្នែក/នាយរងផ្នែក និងមន្ត្រីផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ។
ឆ្លៀតក្នុងឱកាសនោះ លោកអធិការ បានផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ឱ្យកងកម្លាំងនៅឈរជើងតាមគោលដៅត្រួតពិនិត្យ ត្រូវតែចូលរួមអនុវត្ត និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ៕ពីខ្ញុំៈឡាយ សុជាតិ ចាងហ្វាងការផ្សាយ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍