ប្រកាសនិងតែងតាំងឯកឧត្តម សុខ លូ ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង !!!

ប្រកាសនិងតែងតាំងឯកឧត្តម សុខ លូ ជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង !!!

ចេញផ្សាយ៖នាព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១

ខេត្តបាត់ដំបង៖សម្ដេច ក្រឡាហោម ស ខេង អញ្ជើញជាគណៈអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធីបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្ទាប់ពីព្រះមហាក្សត្រជាម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង ឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវផ្ទេរភារកិច្ច ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម សខេង និងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបង ក្នុងនោះឯកឧត្តមបានគូសបញ្ជាក់ពីកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជនជាពិសេស ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី ដែលទើបតែតែងតាំងថ្មី ក៏បានថ្លែងប្ដេជ្ញាចិត្តជូនសម្ដេចក្រឡាហោម សខេង ព្រមទាំងអង្គពិធីទាំងមូល សម្រាប់ការចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ៕ ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *