ក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ !!!

ក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ !!!

ចេញផ្សាយ៖ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងលោក ហ៊ឹល រាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ អញ្ជើញចុះត្រួតពិនិត្យក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដឹកនាំដោយ លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលសហការជាមួយក្រុមការងារក្រុងសិរីសោភ័ណ ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ។

ឆ្លៀតឱកាសនោះ លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ដ បានបញ្ជាក់ថា ដោយសារប្រពលរដ្ឋមួយចំនួន ជាជនពិការ និងមានសភាពចាស់ជរា ពិបាកក្នុងការធ្វើដំណើរទៅដល់ទីតាំងចាក់វ៉ាក់សាំង ទើបក្រុមការងារជួយសម្រួលចុះចាក់វ៉ាក់សាំងជូនពួកគាត់ដល់មូលដ្ឋានតែម្ដង ៕ ដោយៈ លោក ពុំ សុផល រដ្ឋបាល គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *