ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !!!

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !!!

ចេញផ្សាយ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ ដោយគោរពបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ .លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថាតាមការរៀបរាប់របស់ដើមបណ្ដឹងឈ្មោះ￸ ហ៊ុយ សុខា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់ជួលរបស់ខ្លួនដោយមិនបានដកកូនសោរចេញពីម៉ូតូ បន្ទាប់មកនៅវេលាម៉ោង១០ និង៣០នាទី ស្រាប់តែមានមនុស្សប្រុសម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួនតែម្ដង ក្រោយមកខ្លួនបានឆែកកាមេររ៉ាសុវត្ថិភាពមើលហើយបានដឹងពីអត្តសញ្ញាណរបស់ជនសង្ស័យ ហើយខ្លួនក៏បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកសារព័ត៌មានទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ￸ ម៉ាប់ រ៉ាន់យ៉ា ភេទប្រុស អាយុ២៧ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។

ជនសង្ស័យរូបនេះ￸ក្រោយពីកម្លាំងជំនាញសាកសួររួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមដែលចតទុកចោលនៅមុខបន្ទប់ជួលរបស់ដើមបណ្ដឹងពិតប្រាកដមែន ពេលលួចបានខ្លួនជិះទៅបម្រុងយកទៅដាក់បញ្ចាំត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងចម្លើយរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ￸ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង១៣ និង១២នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តហើយ ចំណែកវត្ថុតាងម៉ូតូត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ ៕ ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *