ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច !!!

លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយឬពោះម៉ាយ ជាលិខិតដែលបញ្ជាក់ថាសាមីជនអ្នកស្នើសុំ ពិតជានៅលីវ មេម៉ាយឬពោះម៉ាយពិតប្រាកដមែន ដោយមានការទទួលស្គាល់ពីមេឃុំ ចៅសង្កាត់។ លិខិតនេះមានអត្ថប្រយោជន៍សម្រាប់តម្រូវការមួយចំនួនដូចជា រៀបអាពាហ៍ពិពាហ៍ ធ្វើលិខិតបញ្ជាក់ប្លង់ដី ឬម្ចាស់កម្មសិទ្ធិដីធ្លីជាដើម។

ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយឬពោះម៉ាយ ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។

លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ មកបញ្ជាក់ជូនថា ការធ្វើលិខិតបញ្ជាក់ ភាពនៅលីវ មេម៉ាយឬពោះម៉ាយ មានរយៈពេល៣ថ្ងៃ នៃថ្ងៃធ្វើការ មានសុពលភាពប្រើប្រាស៣ខែ និងពុំមានបង់ថ្លៃសេវាឡើយ។ សម្រាប់ទីតាំងដែលត្រូវធ្វើលិខិតនេះ គឺនៅច្រកចេញចូលតែមួយឃុំ សង្កាត់តែម្ដង។

លោកបណ្ឌិត ទូច សុឃៈ ឯកសារត្រូវស្នើសុំសេវានេះ រួមមាន ១.សម្រាប់ប្រជាពលរដ្ឋនៅលីវ គឺ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់របស់សាក្សី (មេភូមិឬចាស់ទុំនៅក្នុងភូមិ) ២.សម្រាប់ប្រជាពលរដ្ឋមេម៉ាយឬពោះម៉ាយ គឺសេចក្ដីចម្លងលិខិតមរណភាពអតីតប្តី-ប្រពន្ធ ឬសាលក្រម ឬសាលដីកាឬដីកាសម្រេចស្ថាពររបស់តុលាការ សៀវភៅគ្រួសារ ហើយកុំភ្លេច រូបថត 4×6៕កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

You might like

Leave a Reply

Your email address will not be published. Required fields are marked *