ពិតជាខ្លាំងមែន សំណង់អាណាធិបតេយ្យសាងសង់រំលោភចំណីប្រឡាយទឹកយ៉ាងរលូនដោយសារមន្ដ្រីជំនាញអនុវត្តច្បាប់គ្មានប្រសិទ្ធភាព !!!

ពិតជាខ្លាំងមែន សំណង់អាណាធិបតេយ្យសាងសង់រំលោភចំណីប្រឡាយទឹកយ៉ាងរលូនដោយសារមន្ដ្រីជំនាញអនុវត្តច្បាប់គ្មានប្រសិទ្ធភាព !!!

ខេត្តឧត្តរមានជ័យៈ បច្ចុប្បន្នខណៈពេលដីធ្លីកំពុងមានតំលៃហាងឆេងខ្ពស់បានធ្វើអោយមនុស្សលោភលន់មួយចំនួន ប្រព្រឹត្តអំពើមិនគប្បីហ៊ានរំលោភយកដីរដ្ឋដីប្រឡាយទឹក ដីបឹងបួរ ដីភ្នំ ជាដើម។ល។

ដោយគ្មានការអៀនខ្មាស់និង មិនដឹងខុសត្រូវ ទាំងបំពានលើច្បាប់។

ជាក់ស្តែងដីចំណីប្រឡាយទឹក ត្រូវបានឈ្មោះ យាយ ថា ជាអ្នកមានលុយ មានអំណាចបានចាក់ដីលុបនិងសាងសង់សំណង់រឹងរំលោភលើសំចំណីប្រឡាយទឹក ព្រមទាំងបង្ហូរទឹកកខ្វក់ចូលក្នុងទឹកប្រឡាយថែមទៀត នៅចំណុចគល់ស្ពាន ទំនប់ដាច់ ស្ថិតនៅក្នុងភូមិ ទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានមិនមានការណែនាំនិងហាមឃាត់ពីមន្ដ្រីជំនាញ ឬអាជ្ញាធរដែនដីឡើយ គឺមានតែមន្ដ្រី តែៗ ស្ករៗ ដែលចាំទទួលតែផលប្រយោជន៍ និងលាភសក្ការៈតែប៉ុណ្ណោះ។

លោក ម៉ៅ ភូមិបាលស្រុកត្រពាំងប្រាសាទ បានផ្តល់បទសម្ភាសតាមទូរស័ព្ទថា កាលលោកចុះបញ្ចីដីប្រព័ន្ធ បានទុកចំណីផ្លូវតាមស្ដង់ដា តាមអនុក្រិតនិងតាមការណែនាំរបស់ធនធានទឹកដែរ តែរឿងចាក់ដីលុបឬ សាងសង់សំណង់ខុសច្បាប់នោះគឺខាងស្រុកបានចុះហាមឃាត់ច្រើនដងហើយៗ ក៏មិនអនុញតិច្បាប់សាងសង់សំណង់ខុសច្បាប់ទាំងនោះដែរ។

 

សូមបញ្ជាក់ ៖ ទាំងភូមិបាលស្រុក ទាំងអភិបាលស្រុក គួរមានវិធានការណាអោយមានប្រសិទ្ធភាពអាចជឿរជាក់បាមិនគួរឆ្លើយយករួចខ្លួននោះទេ។

លោក ហាំង ម៉ែង អភិបាលស្រុកត្រពាំងប្រាសាទ បានផ្តល់បទសម្ភាសតាមទូរស័ព្ទថា លោកទើបតែមកកាន់តំណែងជាអភិបាលស្រុក ដូច្នេះលោកក្តាប់មិនទាន់បានទេ លោកថាចាំលោកសួរទៅ ឃុំ និង ភូមិបាលស្រុក របស់លោកសិន ព្រោះកន្លងមក ឃុំ និងភូមិបាលស្រុកមិនដែលរាយការណ៍មកលោកទេ? តែប្រហែលជាគាត់ធ្លាប់ចុះទៅពិនិត្យកាលពីថ្នាក់ដឹកនាំមុន ចំណែកវិធានការនិងមានប្រសិនបើពិនិត្យឃើញថាខុសច្បាប់៕ ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ ទូរស័ព្ទលេខTell.092 91 77 08 / 097 56 56 393

You might like

Leave a Reply

Your email address will not be published. Required fields are marked *