ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី ១ ខែវិច្ឆិកាសបន្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានសម្ញែងសាច់ដុំយោធារបស់ខ្លួនជាមួយការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងប្រភេទថ្មីមួយដែលមានឈ្មោះថា វ៉ាសុង-១៩ (Hwasong-19)ស្របពេលមានចលាចលអន្តរជាតិជុំវិញការលើកឡើងដែលថាកងទ័ពរបស់ខ្លួនត្រូវដាក់ពង្រាយជួយប្រទេសរុស្ស៊ីនៅអ៊ុយក្រែន។
យោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះហើររបស់មីស៊ីលចូលជ្រៅទៅក្នុងលំហ មុនពេលធ្លាក់ក្នុងមហាសមុទ្ររវាងជប៉ុន និងរុស្ស៊ីបានឲ្យដឹងថា ការបាញ់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានហោះខ្ពស់ជាងមីស៊ីលមុនៗរបស់កូរ៉េខាងជើង៕ដោយៈBAYON Radio