សូមអបអរសាទរ ក្រុមជម្រើសជាតិកីឡាជិះសេះកម្ពុជា ប្រកួតឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ FEI SEA Youth Cup លើកទី៩១ ដោយមានប្រទេសអាស៊ីអាគ្នេយ៍៦ ប្រទេស ចូលរួមមានថៃជាម្ចាស់ផ្ទះ កម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ីនិងមីយ៉ាន់ម៉ា។
ជាមួយគ្នានេះដែរ នៅថ្ងៃទី ២៧ ខែតុលា ព្រះនាង នរោត្តម អម្រិតា ដែលជាម្ចាស់មេដាយមាស ជាក្រុមខាងលើ នឹងបន្តការប្រកួតក្នុងវិញ្ញាសារជាឯកត្តជនមួយទៀត ក្នុងព្រឹត្តិការណ៍ FEI SEA Youth Cup ២០២៤។ ដូច្នះ សូមបងប្អូនចូលរួមគាំទ្រ អត្តពលិកកម្ពុជាទាំងអស់គ្នា៕ដោយ ៖ Bayon Radio