អបអរសាទរយុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត !!!

ក្រុងប៉ោយប៉ត : រដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក ឈានចំរើន ប្រធានក្រុមប្រឹក្សាក្រុង បានបន្តដឹកនាំមន្ត្រីនៃអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតនិងកម្លាំងសមត្ថកិច្ចមកពីស្ថាប័នផ្សេងៗរួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងកង់រាជអាវុធហត្ថ កម្លាំងនគរបាលវីរៈព្រំដែន ៨៩១ និង ៩១១ មេភូមិអនុភូមិប្រជាការពារភូមិរួមទាំងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ជាច្រើននាក់ដើម្បីចូលរួមបន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថានក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨ រោចខែអាសុចឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងព្រឹកថ្ងៃទី ២៥ខែតុលាឆ្នាំ ២០២៤ នេះ

ក្នុងនោះផងដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការចុះយុទ្ធនាការធ្វើបរិស្ថានអនាម័យដើម្បីទីក្រុងស្អាតនេះគឺតែងតែធ្វើជាប្រចាំក្នុងរយៈពេល ២ ឬក៏ ៣ខែត្រូវធ្វើម្ដងដើម្បីជាការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងមូលសូមឲ្យចូលរួមសហការ ជាមួយនឹងអាជ្ញាធរក្នុងការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំឲ្យរាយប៉ាយប៉ាតណាប៉ាតណីឬក៏ដឹកជញ្ជូនយកទៅបោះចោលតាមផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់សោភណ្ឌភាពរបស់ក្រុងប៉ោយប៉ែតរបស់យើង  ។ លោក គាត ហ៊ុល បានបន្តទៀតថា ការធ្វើអនាម័យ បរិស្ថានសំអាតទីក្រុងក្រុងនេះមិនមែនអាជ្ញាធរធ្វើតែឯងបានស្អាតនោះទេ បើសិនជាបងប្អូនប្រជាពលរដ្ឋមិនមានឆន្ទៈចូលរួមជាមួយនឹងអាជ្ញាធរនោះទេទោះបីការខិតខំប្រឹងប្រែងប្រមែរប្រមូលបូសសំអាតលាងខ្នងវេចសពទុកដាក់យ៉ាងណាក៏ដោយក៏មិនអាចទៅរួចដែរដូច្នេះក្នុងនាមរដ្ឋបាលក្រុង សូមសំណូមពរទទូចហើយទទួចទផតដល់បងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាសូមមេត្តាចូលរួមឲ្យបានច្រើនទាំងអស់គ្នាដើម្បីរៀបចំឲ្យទីក្រុងយើងមានសោភ័ណភាពបានស្អាតល្អលុះត្រាតែបងប្អូនយើងមានឆន្ទៈចូលរួមសហការទាំងអស់គ្នា បើពុំនោះទេយើងមិនអាចក្លាយទៅជាទីក្រុងស្អាតបាននោះឡើយ។ដោយកន្លងមករាជរដ្ឋាភិបាលបានធ្លាប់សរសើរថាក្រុងប៉ោយប៉ែតគឺជាទីក្រុងស្អាត ជាតិទីក្រុងដែលទទួលបានផ្កាពីរ ទៅបីទង ហើយ ជាទីក្រុងដែលចង់រស់នៅ ហើយដើម្បីឲ្យទីក្រុងដែលយើងចង់រស់នៅទាំងអស់គ្នាបានស្អាតនិងមានសោភណ្ឌ័ភាពល្អទាល់តែបងប្អូនទាំងអស់គ្នាចូលរួមសហការជួយសម្អាតភ្ជាប់ទុកដាក់នៅសំរាមឲ្យបានត្រឹមត្រូវទាំងអស់គ្នា ទើបបានស្អាត។

លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមទៀតថាលោកនឹងមានវិធានការទៅលើបងប្អូនប្រជាពលរដ្ឋណា ដែលបានបោះចោលសំរាមពាសវាលពាក្យកាលតាមផ្លូវ និងយកមកធ្វើកិច្ចសន្យានៅចំពោះមុខច្បាប់ដើម្បីកុំឲ្យមានការចោលសំរាមជាបន្តទៀតជៀសវាងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនិងធ្វើឲ្យប៉ះពាល់បងប្អូនប្រជាពលរដ្ឋខ្លះទៀតដែលគាត់ចូលរួមសំអាតអនាម័យជាមួយនិងអាជ្ញាធរមូលដ្ឋាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *