ទូរទស្សន៍រដ្ឋរបស់ប្រទេសអេហ្ស៊ីប អាល់ កាហេរ៉ា ញូវស៍ ធីវី (Al Qahera News TV) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា គណៈប្រតិភូសន្តិសុខអេហ្ស៊ីប បានជួបជាមួយគណៈប្រតិភូនៃមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងគែរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ឡើងវិញ ៕ដោយ៖Bayon Radio