ទីតាំងល្បែងជល់មាន់ អាប៉ោង មួយកន្លែង ក្នុងភូមិទន្លេបាទី កំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្លើន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ និងមិនរំខានដល់អាជ្ញាធរសមត្ថកិច្ចស្រុកបាទីបង្ក្រាប.!!!
ខេត្តតាកែវ៖ ល្បីកក្រើកទៀតហើយ មានទីតាំងបញ្ជល់មាន់ អាប៉ោង មួយកន្លែង ស្ថិតក្នុងភូមិទន្លេបាទី ឃុំជន្លង់ ស្រុកបាទី
កំពុងបើកលេងប្រមូលផ្តុំគ្នាភ្នាល់ដាក់ប្រាក់ក្នុងមួយគូៗ រាប់លានរៀល ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប ដើម្បីធានាបានភូមិឃុំមានសុវត្ថិភាពទាំង០៩ចំនុច និង ដើម្បីបង្ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ កុំអោយឆ្លងចូលសហគមន៍នៅឡើយទេ នេះ
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលបានរាយការណ៍មកអង្គភាពយើងខ្ញុំ ធ្វើការចុះផ្សព្វផ្សាយ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ដើម្បីអោយសារមួយនេះ ដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានដឹង ជាពិសេស លោកស្នងការខេត្តតាកែវ សូមមេត្តាជួយអន្តរាគមន៍ និង ដាក់កម្លាំងចុះស៊ើបអង្កេតបង្ក្រាបទីតាំងជល់មាន់ខាងលើផងទាន ។
ប្រភពបានបញ្ជាក់អោយដឹងថា៖ ទីតាំងជល់មាន់ អាប៉ោង ដ៏ធំ ខាងលើ ជារបស់(លោក ដេត) នៅចំនុចចុះពីផ្លូវជាតិមួយគីឡូម៉ែត្រ ដល់រមណីយដ្ឋានទន្លេបាទី រួចបត់ឆ្វេង ចូលតាមរបងឯកឧត្តម សុខ អាន ចម្ងាយ ៣ គីឡូម៉ែត្រ លេងនៅក្នុងព្រៃ។
ករណីខាងលើ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបកស្រាយបំភ្លឺពីលោក អធិការ ស្រុកបាទី បាននៅឡើយទេ ដោយពុំស្គាល់លេខទូរស័ព្ទរបស់លោក ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារពីប្រជាពលរដ្ឋ ជូនទៅដល់រាជរដ្ឋាភិបាល បានដឹងបានជ្រាបតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាម្នាក់ អោយរើសអើងឡើយ ហើយបើសាមីខ្លួនគិតថា ព័ត៌មានមួយនេះ មិនមានភាពសុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួន នៃការចុះផ្សាយនោះ អង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺពីសាមុីខ្លួន ឡើងវិញ២៤ម៉ោងលើ២៤ម៉ោងជារៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖?Tell.092 917708 /097 5656393 ៕