លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានទទួលអំណោយរបស់សប្បុរសជន ទុកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ.១៩ ក្នុងសង្កាត់ប៉ោយប៉ែត !!!
ក្រុងប៉ោយប៉ែត៖នាព្រឹក ថ្ងៃសៅរ៍១១រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី០២ខែតុលាឆ្នាំ២០២១
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត
និងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១បានទទួលអំណោយរបស់សប្បុរសជនលោក ជា តុងណាំនិងអ្នកស្រី ប៊ុន ស្រីហៀក ដែលឧបត្ថម្ភ អង្ករ ចំនួន១តោន ស្មើ១០០០kgជូនដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែតទុកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ.១៩ ក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត និងការងារមនុស្សធម៌ផ្សេងៗផងដែរ។
នាឱកាសនោះដែរលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតសូមថ្លែងអំណរគុណដល់.លោកនិងភរិយា ដែលតែងតែជួយឧបត្ថម្ភនៅសម្ភារៈគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងការងារមនុស្សធម៌ផ្សេងៗនៅក្នុងសង្កាត់ប៉ោយប៉ែតមករហូតផងដែរ ។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត សូមប្រសិទ្ធិពរជ័យមហាប្រសើរជូនដល់លោកនិងអ្នកស្រីឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយពិសេសជៀសផុត ពីជំងឺកូវីដ ១៩ ៕ ដោយៈ លោក ចេង សំខាន់ ទីប្រឹក្សា គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍