ឧត្តមសេនីយ៍ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ សិក្ខាកាមវគ្គបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ បាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតកងពលតូចថ្មើរជើងលេខ៥១ !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញត្រួតពិនិត្យ បាញ់គ្រាប់ពិត វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន៨០នាក់ ដែលប្រព្រឹត្តទៅនៅទីលានបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លំហាត់បាញ់គ្រាប់ពិតក្នុងពេលនេះ មានបីកាយវិការ

១.កាយវិការក្រាបបាញ់

២.កាយវិការលត់ជង្គង់បាញ់

៣.កាយវិការឈរបាញ់

ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលលទ្ធផលល្អក្នុងពេលបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់ចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បន្តយកចិត្តទុកដាក់ គោរពវិន័យ មានសាមគ្គីគ្នា សិក្សារៀនសូត្រជាប្រចាំ ពីយោធាចារ្យ រៀបច្បងបន្ថែមទៀតដើម្បីយកចំណេះដឹង និងចំណេះធ្វើអោយបានស្ទាត់ជំនាញ ក្នុងភារកិច្ចបម្រើ ជាតិមាតុភូមិ និងប្រជាជន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *