ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលលើកទី១៩នេះ ក៏មានការប្រកាសជាផ្លូវការអំពីព្រះរាជាណាចក្រកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្នុងឆ្នាំ២០២៦ ផងដែរ៕រូបថត៖ ក្រសួងការបរទេស