សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អញ្ជើញទៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ នាថ្ងៃកាន់បិណ្ឌធំ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ។រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
ក្នុងឱកាសនោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏សូមជូនមគ្គផលកុសលផលបុណ្យ ដល់បងប្អូន អ៊ំពូមីង តាយាយ សមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល សុខភាពល្អរឹងមាំ និងជោគជ័យគ្រប់ភារកិច្ច។រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី